Skip to content
    ទំព័រដើម  »  កីឡាជាតិ

សិក្ខាកាមបញ្ចប់វគ្គគ្រូបង្វឹកអត្តពលកម្មកម្រិត១នឹងរួមចំណែក​បណ្ដុះអត្តពលិក​កម្រិតអាយុក្រោម១៦ឆ្នាំ

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និង លោក Jayalal Rathnasooriya ជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាល គ្រូបង្វឹកកីឡា អត្តពលកម្មអន្តរជាតិ មកពីប្រទេស ស្រីលង្កានាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាល សាមគ្គីអូឡាំពិក ស្ដីពី គ្រូបង្វឹក កីឡាអត្តពលកម្ម CECS កម្រិត១ ទទួលបានការឧបត្តម្ភពី អង្កការសាមគ្គីអូឡាំពិកអន្តរជាតិ (OS)នៅសាលប្រជុំ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

វគ្គបណ្ដុះបណ្ដាលសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាអត្តពលកម្ម CECS កម្រិត១ រៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) សហការជាមួយសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ត្រូវបានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត និង លោក Jayalal Rathnasooriya មកពីស្រីលង្កាជាគ្រូឧទ្ទេសផ្នែកបណ្តុះបណ្ដាល គ្រូបង្វឹកកីឡា អត្តពលកម្មអន្តរជាតិ។ វគ្គនេះមានសិក្ខាកាមមកពី តាមបណ្តាក្លិបរាជធានីខេត្តចំនួន១១ សមាគមន៍ កីឡាចំនួន២ និងមានគរុសិស្ស កំពុងតែសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដំណើរការថ្ងៃទី ១១-២០ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនធនធាន គ្រូបង្វឹកថ្នាក់ជាតិ-អន្តរជាតិជាតម្រូវការចាំបាច់ សម្រាប់ចូលរួម ក្នុងការអភិវឌ្ឍ វិស័យកីឡាអត្តពលកម្ម ការជ្រើសរើសអត្តពលិក រៀបចំការបង្វឹកហាត់ហាត់ដល់កីឡាករ -កីឡាការិនី នៅតាមបណ្តា សាលារៀន ក្លឹបទូទាំងរាជធានីខេត្តឲ្យមានធនធានដែលមានសមត្ថភាពខ្ពស់ ចូលរួមក្នុងការ ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

លោក Jayalal Rathnasooriya ថ្លែងថា សិក្ខាកាមនឹងក្លាយជាគ្រូបង្វឹកដែលអាចបណ្តុះបណ្តាលអត្តពលិកក្រោមអាយុ ១៦ ឆ្នាំ។