ឆ្លៀតឱកាសក្រោយពីហ្វឹកហាត់ចប់ ធន់ ចាន់តាក់ បានរំលឹកអារម្មណ៍ពេលបានប្រកួតនៅសង្វៀន Thai Fight ថាមានភ័យអរៗ ព្រោះធ្លាប់តែតាមដានរៀមច្បងតាមប្រព័ន្ធផ្សព្វផ្សាយកន្លងមក។ កីឡាកររហ័សនាម តោរោមមាស ដដែលបន្តថាសម្រាប់ពេលបច្ចុប្បន្នបើឱ្យគេប្រៀបធៀបគេអាចដាក់ពិន្ទុ ៦០/៤០ ចំពោះ អ្នកគាំទ្រគុនខ្មែរតាមបណ្តាខេត្ត។
ជាមួយគ្នាអ្នកប្រដាល់មានប្រភពពីកំពង់ឆ្នាំង ក៏បានបន្តអំពីបទពិសោធដែលប្រកួតនឹងជើងខ្លាំងថៃ ផតត ថាជាគូប្រជែងពិបាកក្នុងការតតាំង ដោយសារភាពវ៉ៃឆ្លាត និងផ្លាស់ប្តូរក្បាច់លឿនរបស់តារា Thai Fight រូបនេះ។
ធន់ ចាន់តាក់ បច្ចុប្បន្នកំពុងសម្ងំធ្វើការបុកហ្វឹកហាត់ជាខ្លាំង ដើម្បីត្រៀមចេញទៅប្រកួតដណ្តើមខ្សែក្រវាត់នៅដើមខែក្រោយក្នុងទីក្រុង Melbourne នៅប្រទេសអូស្តា្រលី៕