Skip to content
    ទំព័រដើម  »  កីឡាជាតិ

ចំណេះដឹងថ្មីសម្រួចធនធានគ្រូបង្វឹកកីឡាតេក្វាន់ដូ WT

វគ្គ​សាមគ្គី​អូឡាំពិក​ស្តីពី«គ្រូ​បង្វឹក​កីឡា​តេក្វាន់ដូ WT ​ថ្នាក់​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី២៧ ខែ​ឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​ដំណើរ​ការ​សិក្សា​តាំងពីថ្ងៃទី២១ ខែឧសភា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការគាំទ្រ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ និង​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អន្តរជាតិ។ ​។

លោក ជាតិ ខេមរា អគ្គលេខាធិការ​សហព័ន្ធ​តេក្វាន់ដូ​កម្ពុជា និង​ជា​គ្រូ​បង្វឹក​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​បង្ហាញ​​ថា វគ្គ​បណ្តុះ​បណ្តាល​ស្តីពី«គ្រូ​បង្វឹក​តេក្វាន់ដូ WT ថ្នាក់​ជាតិ​នេះ​​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​បាន​អនុវត្ត​ទ្រឹស្តី និង​អនុវត្ត​ជាក់​ស្តែង​ផ្ទាល់​នៅ​កន្លែង​៣​ផ្សេង​គ្នា​។

វគ្គ​បណ្តុះ​បណ្តាល​នេះ​បង្រៀន​ដោយ​អ្នក​ស្រី Byung Hee Kim ​អ្នក​ជំនាញ​អន្តរជាតិមក​ពី​សហព័ន្ធ​កីឡា​តេក្វាន់​ដូ​អន្តរជាតិ និង​លោក ឆយ យ៉ុងសុក គ្រូ​បង្វឹក​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ដែល​មាន​​​​សិក្ខាកាម​ចំនួន​២៥​រូប​ ក្នុង​នោះ​នារី​៨​រូប​​មក​ពី​៤​ខេត្ត​-រាជ​ធានី​ផ្សេងចូល​រួម​សិក្សា។ ជា​លទ្ធផល​នៃ​ការ​សិក្សា សិក្ខាកាម​ចំនួន​​១៥​រូប​ទទួល​បាន​និទ្ទេស​ល្អ និង​សិក្ខាកាម​១០​រូប​ទទួល​បាន​និទ្ទេស​មធ្យម។