ធ្លាប់មានបញ្ហាឈឺចង្កេះកាលឆ្នាំ២០១៧ ដោយសារតែការប្រកួតតទល់គូប្រជែងដែលមានកាយសម្បទាធំជាង កីឡាការិនី ខៀវ ចិន្ដារ័ត្ន មិនបានទទួលការព្យាបាលបែបវេជ្ជសាស្ត្រទេ ដោយសម្រេចជ្រើសរើសការលេងកីឡាវិញ ដូចជា ហែលទឹក និងវាយកូនឃ្លីលើតុ ជាដើម។
ខៀវ ចិន្ដារ័ត្ន ក៏មានឈ្មោះចូលរួមប្រកួតកីឡាគុនចម្រុះអាស៊ី ឆ្នាំ២០២៤ ក្នុងខែកក្កដា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕