Robert Lewandowski ស៊ុតចូលគ្រាប់ទី៧១របស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League និងរួមចំណែកជួយ Bayern Munich ធានាកៅអីវគ្គ១៦ក្រុមចុងក្រោយ ទាំងនៅសល់២ប្រកួតទៀតដើម្បីលេងក្នុងពូល A។
ក្រុមការពារជើងឯកបានផ្ដួល Red Bull Salzburg ៣-១ យប់ថ្ងៃពុធទី២៥ខែវិច្ឆិកាឆ្នាំ២០២០។
Lewandowski រកបានគ្រាប់បើកឆាកក្នុងនាទី៤២ ធ្វើឱ្យគេឡើងមកឈរលេខ៣ស្ទួនជាមួយ Raul ក្នុងបញ្ជីអ្នករកបានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ UCL នៅក្រោមតែ Lionel Messi (១១៨គ្រាប់) និង Cristiano Ronaldo (១៣១គ្រាប់) ប៉ុណ្ណោះ។
Kingsley Coman ស៊ុតគ្រាប់ទី២ក្នុងនាទី៥២ មុនពេល Marc Roca ត្រូវបានបណ្ដេញចេញក្នុងនាទី៦៦ ក្នុងការចូលលេងលើកដំបូងរបស់គេក្នុងពាន UCL។ ទោះបែបនេះក្ដី ២នាទីបន្ទាប់ក្រុមលោក Hansi Flick រកបានមួយគ្រាប់ថែមទៀត ដោយការតែតរបស់ Leroy Sane ដែលបានប្ដូរចូលជំនួស Serge Gnabry ៦នាទីមុន។
Mergim Berisha រកបានគ្រាប់លួងចិត្តសម្រាប់ក្រុមភ្ញៀវមកពីអូទ្រីសក្នុងនាទី៧៣។
Bayern មាន១២ពិន្ទុពេញពី៤ប្រកួតដំបូងនេះ ឈរលេខ១ពូល A ខណៈ RB Salzburg មានតែ១ពិន្ទុគត់ នៅបាតតារាង។
ដោយឡែក Atletico Madrid ឈរលេខរៀងទី២ មាន៥ពិន្ទុ ស្របពេល Lokomotiv Moscow មាន៣ពិន្ទុ បន្ទាប់ពីក្រុមទាំង២ប្រកួតស្មើគ្នា០-០យប់មិញ៕