Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក សៅ ប៊ុនសុង អ្នកនិយមហាត់ប្រាណ ៖ គួរបង្កើតទម្លាប់ហាត់ប្រាណ កុំចាំទាល់តែឈឺទើបនឹកហាត់

លោក សៅ ប៊ុនសុង ជាអ្នកចូលចិត្តហាត់ប្រាណម្នាក់ៗឯងតាមសួនច្បារសាធារណៈបានិយាយអំពីការចាប់ផ្តើមងាកមកហាត់ប្រាណជាប្រចាំថ្ងៃរបស់លោកគឺដោយសារតែលោកបានដឹងថាខ្លួនមានផ្ទុកជំងឺទឹកនោមផ្អែមដែលកើតចេញពីការធ្វេសប្រហែសលើការហូបចំណីចំណុក។ ក្រោយពីពិនិត្យឃើញថាមានជំងឺបែបនេះ អតីតបុគ្គលិកខ្សែកាបដដែលថាលោកបានធ្វើតាមការណែនាំរបស់គ្រូពេទ្យដោយត្រឡប់មកយកចិត្តទឹកដាក់លើការហូបចុក ការបង្កើតទម្លាប់ហាត់ប្រាណ សម្រាកត្រឹមត្រូវ អនុវត្តជាប់លាប់រហូតលោកអាចកាត់បន្ថយស្ថានភាពជំងឺរបស់លោកពីកម្រិតខ្ពស់មកកម្រិតល្អប្រសើរវិញ។

បុរសមានស្រុកកំណើតនៅស្រុកល្វាឯមបន្តថាការពិសាភេស្ជៈកំប៉ុង​​​​​ច្រើនពិតជារួមចំណែកងាយនឹងប្រឈមជំងឺប្រភេទគាត់ណាស់ លោក ប៊ុនសុង ណែនាំឱ្យផឹកទឹកផ្អែមដែលចម្រាញ់ពីផ្លែឈើធម្មជាតិទើបជាការល្អជាង។ លើសពីនេះបុរសមានមូលដ្ឋានក្នុងខ័ណ្ឌច្បារអំពៅក៏អំពាវវនាវឱ្យប្រជាពលរដ្ឋទូទៅចាប់ផ្តើមយកចិត្តទុកដាក់លើសុខភាពខ្លួនឯងឱ្យបានល្អ ពិសេសយុវវ័យកុំគិតថាខ្លួនមាននៅក្មេងសុខភាពមាំមួន គួរភាពទម្លាប់ហ្វឹកហាត់បញ្ចេញជាតិពុលជាប្រចាំ កុំទុកទល់តែមានជំងឺទើបនឹកនារកការហាត់ប្រាណផ្សេងៗ៕