យុវជន ស៊ាង ប៊ុនធឿន អ្នកចាំទីប្រចាំក្រុមបាល់ទាត់ហ្វូតសាល ARIGATO UNITED បាននិយាយពីរឿងរ៉ាវការមិនប្រើប្រាស់នៅស្រោមដៃសម្រាប់អ្នកចាំទីក្នុងតារាងហ្វូតសាល ពីព្រោះតែបង្កនៅភាពងាយស្រួលក្នុងការចាប់បាល់ជៀសជាងការប្រើប្រាស់ស្រោមដៃការពារ។ ដោយយុវជនវ័យ១៩ឆ្នាំបន្ថែមថាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាលភាគច្រើនគេប្រើប្រាស់នៅស្កុតរុំកដៃជំនួសវិញ។
យ៉ាងណាមិញសម្រាប់ប៊ុនធឿនក៏បានសារភាពថាការមិនប្រើប្រាស់ស្រោមដៃការពារដូច្នេះ ក៏ប្រឈមនឹងការរបួសខ្លះៗដែរ ប៉ុន្តែគេថាពេលលេងយូរៗទៅបញ្ហានេះមិនជាការរំខានខ្លាំងនោះទេសម្រាប់តំណែងជាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាល។ លើសពីនេះសមាជិក្រុម ARIGATO UNITED រូបនេះក៏បង្ហាញនៅមហិច្ឆតាផ្ទាល់ខ្លួនថានៅថ្ងៃអនាគតចង់វិវឌ្ឍខ្លួនជាប់ជាអ្នកចាំទីក្នុងក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជាមួយរួបផងដែរ៕