Tag: Phnom Penh Futsal Championship

មានតែប៉ុន្មានក្បាច់នេះអ្នកអាចចូលលេងបាល់ទាត់ក្នុងសាលបានហើយ

ស្ថិតក្នុងវិស័យបាល់ទាត់ក្នុងសាលជាច្រើនឆ្នាំ កីឡាករសំបូរបទពិសោធ២រូបនេះបានចែករំលែកនៅមូលដ្ឋានគ្រឹះខ្លះៗទៅដល់បងប្អូនដែលចាប់ចិត្ត និងមានបំណងចង់ចូលប្រឡូកក្នុងកីឡាដែលប្រើប្រាស់ទីលានផ្ទៃទាប ស្ថិតក្នុងសាលមួយនេះ​​​​ ដោយ ព្រំ ឌីយ៉ាម៉ង់ សមាជិកក្រុមបាល់ទាត់ THE PEANUT FT បានរំលេចនូវក្បាច់ងាយៗមួយចំនួនដូចជាការមានភាពស្និតស្នាលជាមួយបាល់…

sok sovanpanha

ពីក្រោយនិយមន័យ៥០០%របស់ក្រុមមីហឹរ

លោក ពុធ សុធារ៉ា ពន្យល់អំពីអត្ថន័យប្រាំរយភាគរយដែលក្រុមលោកដាក់ចេញលើកីឡាករខ្លួននោះគឺចង់ដាស់ស្មាតីរបស់ក្រុមកីឡាករទាំងអស់ប្រឹងប្រែងឱ្យបានខ្លាំងមិនថាការហ្វឹកហាត់ ឬថ្ងៃប្រកួត និងក៏ជាការបណ្តុះឆន្ទៈកីឡាករឱ្យកាន់តែខ្លាំងខ្លា។ យុទ្ធសាស្ត្រដាស់ស្មារតីមួយនេះគ្រូបង្វឹករូបនេះប្រើប្រាស់ពេលប៉ះក្រុមគូប្រជែងដែរខ្លាំងៗដូចគ្នា និងសម្រាប់តែវគ្គសំខាន់ៗ ជាក់ស្តែងលោកនឹងយកទៅប្រើនូវថ្ងៃផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញតែម្តង។ វគ្គផ្ដាច់ព្រ័ត្របាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ទី២៩…

sok sovanpanha

ផ្តាច់ព្រ័ត្រហ្វូតសាលរាជធានីភ្នំពេញ គ្រូ DIC FC ឱ្យភាគរយទៅខាងមីហឹរផ្អែកលើសម្មតិកម្មនេះ

ពានបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដោយរកឃើញក្រុមពីរនឹងត្រូវប៉ះគ្នាដណ្តើមពាននោះគឺការប្រកួតគ្នារវាងក្រុមបាល់ទាត់ MIHEL SEOUL YG តទល់នឹងក្រុម C-Light Stars ក្នុងនោះសម្រាប់លោក ជេត ច័ន្ទរចនា គ្រូបង្គោល DIG…

sok sovanpanha

គ្រូបង្វឹកក្រុម PEANUT FT ៖ ភាពជឿនលឿននៃបច្ចេកវិទ្យាជួយច្រេីនដល់ការអភិវឌ្ឍកីឡាករ

កីឡាករ ព្រំ ឌីយ៉ាម៉ង់ សមាជិកនិងជាគ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល THE PEANUT FT បានបង្ហាញការយល់ឃើញរបស់ខ្លួនពាក់ព័ន្ធជាមួយបែបបទនិងគុណភាពរបស់យុវជនជំនាន់ក្រោយៗនេះហាក់មានរបៀបលេងមួយថ្មី ជឿនលឿន ខុសដាច់ពីជំនាន់គាត់ផ្តើមលេងដំបូងៗ។ បុរសវ័យ២៩ឆ្នាំបន្តទៀតថាទាំងនេះអាចកើតចេញពីភាពល្បីល្បាញនៃបាល់ទាត់ក្នុងសាលក្នុងប្រទេសកម្ពុជានូវពេលបច្ចុប្បន្ន កត្តាយុវជនឥឡូវមានឆ្លាតវៃក្នុងការស្វែងរកវិធីសាស្ត្រលេងថ្មីៗតាមរយៈអ៊ីធឺណេត…

sok sovanpanha

ការចូលមកដឹកនាំរបស់ព្រំ ឌីយ៉ាងម៉ង់ ហាក់ជះលទ្ធផលវិជ្ជមានសម្រាប់ក្រុម Peanut FT

ក្នុងកិច្ចសម្ភាសន៍ពិសេសកម្មវិធីអេចអូចកីឡារបស់ AMS Sports ជាមួយក្រុម The Peanut FT មុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាល ជើងឯករាជធានីភ្នំពេញ រដូវកាលទី១ កីឡាករ ជី…

sok sovanpanha

ក្មួយប្រុសបង្កើត សំអែល ណាសា ទម្លាយរឿងរ៉ាវពីក្រោយការប្តូរពីលេងនៅតារាងស្មៅមកក្នុងសាល

យុវជន ណាហ្ស៊ែ អារ៉ាហ្វាត កីឡាកររបស់ក្រុមបាល់ទាត់ក្នុងសាល DIG FC និងជាក្មួយប្រុសបង្កើតរបស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាកីឡាករ សំអែល ណាសា បាននិយាយជុំវិញការផ្លាស់ប្តូរពីកីឡាករលេងលើតារាងវាលស្មៅមកចាប់ប្រឡូកក្នុងបាល់ទាត់ក្នុងសាលនេះក៏ព្រោះបាល់ទាត់ក្នុងសាលលេងក្នុងម្លប់ តារាងតូចងាយស្រួលលេងជាង ពិសេសគឺមិនទាមទារឱ្យមានការប្រមូលផ្តុំហ្វឹកហាត់ច្រើនដែលមិនប៉ះពាល់ការសិក្សារបស់ខ្លួន។…

sok sovanpanha

ព្រំ ឌីយ៉ាម៉ង់ រំឭកអនុស្សាវរីយ៍ចាំមិនភ្លេចគ្រាចេញប្រកួតតំណាងជាតិបាល់ទាត់ក្នុងសាលលើឆាកអន្តរជាតិ

កីឡាករ ព្រំ ឌីយ៉ាម៉ង់ សមាជិកក្រុមបាល់ទាត់ក្នុងសាល THE PEANUT FT ក្រោយជួយក្រុមឡើងទៅកាន់វគ្គបន្តពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរដូវកាលទី១ ឆ្នាំ២០២៤ ឌីយ៉ាម៉ង់បានឆ្លៀតប្រាប់ពីរឿងរ៉ាវដែលខ្លួនចាំមិនភ្លេចមួយពេលចេញទៅលេងតំណាងជាតិលើកដំបូងរបស់ខ្លួនដោយថាគឺជាឱកាសដ៏កម្រមួយដែលអាចពាក់អាវជម្រើសជាតិហើយលេងតំណាងប្រជាជនខ្មែរ រឹតតែពិសេសទៀតរូបគេកាន់តែរំភើបខ្លាំងពេលដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាល។ បទពិសោធតាំងឆ្នាំ២០១៨ប្រឡូកក្នុងបាល់ទាត់ក្នុងសាលកីឡាករវ័យ២៩ឆ្នាំដដែលបន្ថែមទៀតថាពេលបានចេញទៅប្រឡូកលើអន្តរជាតិដូច្នេះ…

sok sovanpanha

យុវជន ម៉ែង ប៊ុនណារ៉ុង សមាជិកក្រុម SENA ANGKOR កាន់កាប់ឯតទគ្គកម្មអ្នកចាំទីរបូតគ្រាប់ច្រេីនជាងគេ

ក្រោយអស់ឱកាសក្នុងការប្រកួតប្រជែងបន្តពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរដូវកាលទី១ ឆ្នាំ២០២៤ យុវជន ម៉ែង ប៊ុនណារ៉ុង អ្នកចាំទីក្រុម SENA Angkor United បាននិយាយអំពីស្ថានភាពក្រុមខ្លួនដែលតែងតែរបូតគ្រាប់បាល់ច្រើនៗក្នុងមួយប្រកួតៗនោះដោយថាកើតចេញពីកត្តារួមផ្សំច្រើនរួមបញ្ចូលគ្នាជាក់ស្តែងដូចជាកត្តាកីឡាករខ្វះបទពិសោធលេងក្នុងបាល់ទាត់ក្នុងសាល ការមិនសូវបានប្រមូលផ្តុំហ្វឹកហាត់ជាប់លាប់ជាដើម។ យ៉ាងណាមិញយុវជនវ័យ២៤ឆ្នាំដដែលទទួលស្គាល់ថាក្រុមខ្លួននៅមានកម្រិតនៅឡើយ…

sok sovanpanha

រស់ ស៊ីរដ្ឋា និយាយបែបនេះចំពោះក្រុមថ្មីៗដែលធ្វើពុំទាន់ល្អបាល់ទាត់ក្នុងសាល

លោក រស់ ស៊ីរដ្ឋា កីឡាករប្រចាំក្រុម MIHEL SEOUL YOUNG GUN និងក៏ជាអតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាលក្នុងនាមជារៀមច្បងមួយរូបបានលើកឡើងទៅកាន់ក្រុមថ្មីៗ និងយុវជនជំនាន់ក្រោយដែលពុំទាន់ធ្វើបានល្អក្នុងការប្រកួតប្រជែងនានានោះដោយរដ្ឋាបានលើកទឹកចិត្តឱ្យពួកគេបន្តខិតខំថែមទៀត ហើយកុំបាក់ទឹកចិត្ត និងកុំផ្តោតលើលទ្ធផលទាំងអស់នោះខ្លាំងពេក។…

sok sovanpanha

សមិទ្ធផលពីពានជើងឯកវិទ្យាល័រុញច្រានយុវជន ប៉ៃ ចំរើន បានឱកាសលេងឱ្យក្រុម បាល់ទាត់ក្នុងសាលខ្លាំងមួយ

យុវជន ប៉ៃ ចំរើន សមាជិកក្រុមបាល់ទាត់ក្នុងសាល MIHEL SEOUL YOUNG GUN ថ្លែងប្រាប់ក្រុមការងារ AMS Sports ក្រោយជួយក្រុមទទួលបានជ័យជំនះ…

sok sovanpanha

អ្នកចាំទីក្រុម ARIGATO UNITED ទម្លាយហេតុផលការមិនប្រើប្រាស់ស្រោមដៃសម្រាប់បាល់ទាត់ក្នុងសាល

យុវជន ស៊ាង ប៊ុនធឿន អ្នកចាំទីប្រចាំក្រុមបាល់ទាត់ហ្វូតសាល ARIGATO UNITED បាននិយាយពីរឿងរ៉ាវការមិនប្រើប្រាស់នៅស្រោមដៃសម្រាប់អ្នកចាំទីក្នុងតារាងហ្វូតសាល ពីព្រោះតែបង្កនៅភាពងាយស្រួលក្នុងការចាប់បាល់ជៀសជាងការប្រើប្រាស់ស្រោមដៃការពារ។ ដោយយុវជនវ័យ១៩ឆ្នាំបន្ថែមថាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាលភាគច្រើនគេប្រើប្រាស់នៅស្កុតរុំកដៃជំនួសវិញ។ យ៉ាងណាមិញសម្រាប់ប៊ុនធឿនក៏បានសារភាពថាការមិនប្រើប្រាស់ស្រោមដៃការពារដូច្នេះ ក៏ប្រឈមនឹងការរបួសខ្លះៗដែរ ប៉ុន្តែគេថាពេលលេងយូរៗទៅបញ្ហានេះមិនជាការរំខានខ្លាំងនោះទេសម្រាប់តំណែងជាអ្នកចាំទីក្នុងបាល់ទាត់ក្នុងសាល។…

sok sovanpanha

កែវ ជាតួ សាទរពេលឃើញបាល់ទាត់ក្នុងសាលបច្ចុប្បន្នទាក់ទាញយុវជនចូលរួមច្រើន

សមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា និងក្រុម Lucky FC កីឡាករ កែវ ជាតួ បានបង្ហាញការពេញចិត្តជាខ្លាំងពេលដែលឃើញយុវជនកម្ពុជាក្នុងពេលបច្ចុប្បន្នចូលរួមយ៉ាងសកម្មជាមួយបាល់ទាត់ក្នុងសាលគួរឱ្យកត់សម្គាល់បែបនេះ។ ម្ចាស់អាវលេខ៨ ដដែលបន្តថាការចូលរួមពីយុវជនទាំងអស់នេះហើយ គឺជាសញ្ញាណវិជ្ជមានមួយក្នុងវិស័យហ្វូតសាលកម្ពុជា ក៏ព្រោះតែយុវជនគឺជាកម្លាំងមួយដ៏សំខាន់ក្នុងការបន្តវេន…

sok sovanpanha