Skip to content
ប៉ូលិសឆ្មក់ចូលឆែកឆេរផ្ទះនិងគ្លីនិករបស់វេជ្ជបណ្ឌិតដែលព្យាបាល Maradona
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ប៉ូលិសឆ្មក់ចូលឆែកឆេរផ្ទះនិងគ្លីនិករបស់វេជ្ជបណ្ឌិតដែលព្យាបាល Maradona

បន្ទាប់ពីវីរបុរសបាល់ទាត់ Diego Maradona បានទទួលមរណភាព៥ថ្ងៃមុន រដ្ឋអាជ្ញាអាហ្សង់ទីនកំពុងស៊ើបអង្កេតលើវេជ្ជបណ្ឌិតដែលព្យាបាលលោក Maradona ជុំវិញលទ្ធភាពនៃឃាតកម្មដោយអចេតនា។

ប៉ូលិសក្នុងរដ្ឋធានី Buenos Aires បានស្រាវជ្រាវក្នុងផ្ទះនិងគ្លីនិកឯកជនរបស់វេជ្ជបណ្ឌិត Leopoldo Luque ស្របពេលពួកគេកំពុងព្យាយាមស្វែងរកតឹកតាងនានាក្រែងលោវេជ្ជបណ្ឌិតរូបនេះមានភាពធ្វេសប្រហែសក្នុងការព្យាបាលលោក Maradona ក្រោយការវះកាត់។

សូមរំឭកថា លោក Maradona បានស្លាប់ដោយសារគាំងបេះដូងក្នុងវ័យ៦០ឆ្នាំនៅផ្ទះរបស់លោកកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០។

មកទល់ពេលនេះ លោកវេជ្ជបណ្ឌិត Luque មិនត្រូវបានចោទប្រកាន់នោះទេ ហើយលោកក៏បានអះអាងថាមិនបានប្រព្រឹត្តខុសអ្វីដែរ៕