Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ព្រោះស្រលាញ់អេស្ប៉ាញ កីឡាករម្នាក់បោះបង់ឱកាសបានលេងផ្ដាច់ព្រ័ត្រ World Cup 2018

ក្ដីសុបិនរបស់ខ្ញុំគឺលេងឱ្យជម្រើសជាតិអេស្ប៉ាញ ខ្ញុំមិនអាចផ្លាស់ប្ដូរវាដើម្បីតែពាន World Cup នោះទេ។ នេះជាសម្ដីរបស់កីឡាករវ័យក្មេងអេស្ប៉ាញ Dani Olmo ក្រោយបោះបង់ឱកាស បានលេងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ដែលកាលនោះ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតលេងទល់ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង។

Olmo បានចាកចេញពីអេស្ប៉ាញទៅរស់នៅក្រូអាត កាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងវ័យ១៦ឆ្នាំ ដោយចូលរួមក្លឹប Dinamo Zagreb ជាទីដែលគេចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់អាជីព ហើយគេបានចាយពេល៦ឆ្នាំនៅទីនោះ មុនត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។

នៅក្នុងសម្ភាសន៍មួយរបស់ Mundo Deportivo, Olmo បានទម្លាយឱ្យដឹងថាគេទទួលបានសំណើរចូលសញ្ជាតិពីសហព័ន្ធកីឡាបាល់ទាត់ក្រូអាត មុនពេលព្រឹត្តិការណ៍ World Cup 2018 ឈានចូលមកដល់ ប៉ុន្ដែគេបានបដិសេធសំណើនោះ ដោយរង់ចាំឱកាសពីក្រុមជម្រើសជាតិអេស្ប៉ាញ៕