Real Madrid ផ្ដួល Eibar ៣-១ ក្នុងរាត្រីថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០ ដែលជាជ័យជម្នះទី៤ជាប់គ្នាក្នុងក្របខ័ណ្ឌ La Liga ហើយរក្សាល្បឿនប្រជែងជាមួយក្រុមកំពូលតារាង Atletico Madrid ដោយមាន២៩ពិន្ទុស្មើគ្នា តែក្រុមលោក Zinedine Zidane បានលេងលើសក្រុមលោក Diego Simeone ចំនួន២ប្រកួត។
Karim Benzema បានបើកការនាំមុខក្នុងនាទីទី៦ដែលជាគ្រាប់ទី៧របស់គេក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះ រួចបញ្ជូនបាល់ឱ្យ Luka Modric បង្កើនការនាំមុខសម្រាប់ Real ក្នុងនាទី១៣។
Kike រកបាន១គ្រាប់វិញសម្រាប់ម្ចាស់ផ្ទះក្នុងនាទី២៨ ដែលជាគ្រាប់ចុងក្រោយក្នុងវគ្គទី១។
ក្នុងវគ្គទី២ ទោះក្រុមទាំង២ប្រឹងសម្រុកគ្នាកទៅវិញទៅមក បង្កើតបានឱកាសច្រើនលើកក្ដី តែការប្រកួតបានអូសបន្លាយដល់នាទី៩០+២ទើបឃើញគ្រាប់បាល់មួយទៀតកើតឡើង ដែលធ្វើបានដោយ Lucas Vazquez សម្រាប់ Real។
ពេលនេះ Real ស្មើពិន្ទុជាមួយ Atletico ដោយមាន២៩ពិន្ទុដូចគ្នា តែក្រុមខាងដើមលេងបាន១៤ប្រកួតហើយ ខណៈគូប្រជែងរួមក្រុងខាងក្រោយទើបលេងបាន១២ប្រកួត និងមានសំណល់គ្រាប់បាល់ចំណេញលើស Real ៨គ្រាប់។
Real Sociedad ធ្លាក់មកលេខ៣ មាន២៦ពិន្ទុពី១៥ប្រកួត ស្របពេល Villarreal លេខ៤ មាន២៥ពិន្ទុពី១៤ប្រកួត។ Barcelona លេខ៥ លេខ១៣ប្រកួត រកបាន២១ពិន្ទុ៕