ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកប្រាក់ ៥០ លានរៀល ជូនក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង

Neak Tola
140 មើល
0 នាទីអាន
- Advertisement -

ស្មារតីខ្មែរតែ១ ក្នុងនាមជាដៃគូសហការឧបត្ថម្ភជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកប្រាក់ ៥០ លានរៀល ជូនក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហើយពិតជាកោតសរសើរចូលរួមអបអរសាទរនូវសមិទ្ធផលដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានខិតខំប្រឹងប្រែងរហូតក្លាយជាជើងឯកខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ឆ្នាំ ២០២៤/២០២៥។

ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពក្នុងវិស័យបាល់ទាត់ ដោយឧបត្ថម្ភគាំទ្រក្លិបកីឡាបាល់ទាត់ជាច្រើន ការប្រកួតលីគ និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ព្រមទាំងគាំទ្រលើកស្ទួយកម្មវិធីកីឡាជាច្រើនទៀតរួមមាន កម្មវិធីកីឡាថ្នាក់បឋមសិក្សា ថ្នាក់ឧត្តមសិក្សា ព្រមទាំងថ្នាក់ជាតិ ហើយពួកយើងនៅតែបន្តឆន្ទៈយ៉ាងមុតមាំចូលរួមពេញទំហឹងលើកស្ទួយវិស័យកីឡានៅប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ។