កីឡាការិនី រិទ្ធ ច័ន្ទនិមល ប្រធានក្រុមសៀមរាបនារីនិយាយដូច្នេះពេលប៉ះក្រុមចាស់ក្នុងរដូវកាលថ្មី

sok sovanpanha
71 មើល
0 នាទីអាន
- Advertisement -

កីឡាការិនី រិទ្ធ ច័ន្ទនិមល ខ្សែប្រយុទ្ធស្លាបប្រចាំក្រុមសៀមរាបនារីក្រោយជួយក្រុមបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់នឹង ១ តតាំងនឹងក្រុមបឹងកេតនារីបានសម្តែងការខកចិត្តខ្លះជុំវិញការមិនអាចយក៣ពិន្ទុត្រឡប់ទៅទឹកដីខេត្តសៀមរាបវិញ។ ជាមួយគ្នាដែរ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតដំបូងនេះពិតជាសប្បាយចិត្ត តែនិមលថាគេក៏ផ្តល់ការគោរពដល់បឹងកេត ព្រោះក៏ធ្លាប់ជាអតីតក្រុមដែលធ្លាប់បានរួមរស់ជាមួយគ្នាមួយរយៈផងដែរ។

ទន្ទឹមគ្នានេះ ម្ចាស់អាវលេខ ៧រូបនេះបង្ហាញការយល់ឃើញសម្រាប់គុណផលលេងរបស់ក្រុមបឹងកេតនារីថាជាក្រុមមួយដែលមានការរៀបចំបានល្អ និងផលចំណេញមួយទៀតពាក់ព័ន្ធជាមួយសមាជិកក្រុមបឹងកេតសំបូរកីឡាការិនីដែលបទពិសោធបាល់ទាត់ក្រាស់ក្រែល។

គួរបញ្ជាក់ថា កីឡាការិនី រិទ្ធ ច័ន្ទនិមល បានស៊ុតបញ្ចូលទី១គ្រាប់ឱ្យក្រុមបាល់ទាត់សៀមរាប តែមួយគ្រាប់នេះមិនបានធានាដល់ការក្រសោប ៣ពិន្ទុពីបឹងកេត ក្រោយការស៊ុតបញ្ចូលទីតាមស្មើវិញពីកីឡាការិនី សោម មុន្នីកន្និដ្ឋា នៅនាទីទី៨៦៕