អតីតអ្នកចាំទីវិ. ជ័យវរ្ម័នទី៧ ម្នាក់និយាយពីអត្ថប្រយោជន៍ពេលលេងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យ
អតីតអ្នកចាំទីក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ ក្នុងពេលមកមើលសិស្សប្អូនដែលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ឆ្នាំ២០២៥ ពេលឃើញរូបភាពនៃការហ្វឹកហាត់ជុំគ្នាបែបធ្វើឱ្យខ្លួនផ្ទាល់នឹកដល់អនុស្សាវរីយ៍ជាច្រើនដែលបានឆ្លងកាត់ជាមួយសាលា២រដូវកាលកន្លងមក។ ទន្ទឹមគ្នាដែរ យុវជនមានប្រភពពីស្រុកកៀនស្វាយបានធ្វើការផ្តាំផ្ញើទៅសិស្សប្អូនទាំងឡាយគួរនាំគ្នាគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពេលប្រកួតត្រូវលេងប្រកបដោយយុត្តិធម៌ គោរពដៃគូប្រកួតប្រជែង។ ដោយសម្បត្តិសង្កត់ធ្ងន់ថាតាមរយៈបទពិសោធខ្លួនផ្ទាល់ពេលបានប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះកន្លងមកធ្វើឱ្យរូបគេទៅណាមកណាមានអ្នកគេស្គាល់ច្រើន ពិសេសគឺអាចវិវឌ្ឍនខ្លួនក្លាយជាអ្នកចាំទីលេងតំណាងខេត្តចូលរួមក្នុងពានរង្វាន់ធំៗក្នុងស្រុកទៀតផង។…
ឫសគល់ដ៏ប្រពៃនៃការកកើតក្រុមបាល់ទាត់អិកស៍អូយូណាយធីត
លោក ស៊ីណា គីម គ្រូជំនួយក្រុមបាល់ទាត់អិកស៍អូយូណាយធីតបានរៀបរាប់ពីដំណើរដើមទងនៃការកកើតក្រុមបាល់ទាត់មួយនេះទៅបានដូចបច្ចុប្បន្នក៏ព្រោះតែថ្នាក់ដឹកនាំក្រុមមួយនេះចង់រួមចំណែកនៃការអភិវឌ្ឍវិស័យមួយនេះនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន នឹងអាចទៅដល់កម្រិតមួយទៀត ដើម្បីធ្វើការប្រកួតប្រជែងលើកឆាកអន្តរជាតិ។ តាមការបញ្ជាក់ពីគ្រូជំនួយវ័យ៣១ឆ្នាំដដែលបានថាគោលដៅចម្បងៗដែលថ្នាក់ដឹកនាំបង្កើតក្រុមបាល់ទាត់មួយនេះក្នុងប្រទេសកម្ពុជាគឺដើម្បីសម្រួលទៅដល់យុវជន យុវតីកម្ពុជាដែលស្រឡាញ់បាល់ទាត់ តែខ្វះខាតមិនដឹងចូលរួមតាមរបៀបណា ដូច្នេះអិកស៍អូគឺជាជម្រើសមួយដ៏ល្អសម្រាប់ពួកគេតាមរយៈការបង្វឹកដោយមិនត្រូវចំណាយលើថ្លៃសិក្សាក្នុងសាលាបាល់ទាត់។ លើសពីគ្រូមានប្រភពពីខេត្តកណ្តាលរូបនេះក៏បានលើកឡើងពីសកម្មភាពមួយចំនួនរបស់ក្រុមបាល់ទាត់អិកស៍អូយូណាយធីតធ្វើការងារសង្គមតាមរយៈការបង្ហាត់បង្ហាញបាល់ទាត់ទៅដល់យុវតីនៅក្នុងមជ្ឍមណ្ឌល ដើម្បីឱ្យពួកគេទទួលបានបទពិសោធថ្មីៗជាមួយកីឡាបាល់ទាត់។…
ហេតុផលទាំងនេះទាក់ចិត្តក្រុមបាល់ទាត់នារីមកពីលីគកំពូលហុងកុងបោះជំរំហ្វឹកហាត់នៅកម្ពុជា
លោក Christian Pfordt អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមបាល់ទាត់នារី TSL Football Foundation ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនាឱកាសបោះជំរំហ្វឹកហាត់ក្នុងប្រទេសកម្ពុជារយៈពេល២សប្តាហ៍ត្រៀមសម្រាប់ការប្រកួតប្រជែងលីគបាល់ទាត់នារីហុងកុងបានលើកឡើងពីកត្តាដែលនាំឱ្យក្រុមទាំងមូលកជ្រើសរើសប្រទេសកម្ពុជាព្រោះមានធាតុរួមផ្សំមួយចំនួនក្នុងនោះមានដូចជា កត្តាចម្ងាយ បដិសណ្ឋារកិច្ច ទីលានប្រកួត និងអ្វីដែលពិេសសខ្លាំងគឺមានក្រុមបាល់ទាត់នារីអាជីពរបស់កម្ពុជាដែលកំពុងប្រកួតប្រជែងគ្នាក្នុងលីគនារីកម្ពុជា។…
កូនក្រុមរដូវកាលនេះថ្មីច្រើន តែជំនួយការគ្រូវិ.ច.ប. ហស ជម្ពូវ័នជឿជាក់លើសមត្ថភាពអាចប្រកួតប្រជែងមួយឆ្ងាញ់
យុវជន ផាន សំណាង ជំនួយការគ្រូបង្វឹកនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន ឆ្លើយប្រាប់មកកាន់ AMS Sports នាឱកាសប្រមូលផ្តុំសិស្សានុសសិស្សដែលជាសមាជិកហ្វឹកហាត់ ត្រៀមសម្រាប់ការចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ក្នុងពេលដ៏ខ្លីខាងមុខនេះដោយថាក្រុមទាំងមូលមានភាពល្អប្រសើរច្រើន…
បឹងកេតបន្ថែមខ្សែប្រយុទ្ធថ្មី១រូបទៀតជម្រើសជាតិឡេសូតូមកពីតំបន់អាហ្វ្រិកខាងត្បូង សម្រាប់រដូវកាលថ្មី
ក្រោយពីប្រកាសផ្លូវការនាំចូលកីឡាករបរទេសថ្មី៣រួមមានកីឡាករ Sean Kelly, Louis Zabala, Louis Willy កាលពីពេលថ្មីៗ ពេលនេះក្លិបបាល់ទាត់បឹងកេតបានប្រកាសបន្ថែមនៅសមាជិកថ្មីមួយរូបទៀត លេងក្នុងតំណែងជាខ្សែប្រយុទ្ធកីឡាករ Thabiso Nelson…
ចោលអាជីវកម្ម២ថ្ងៃ លោក ឃឹម ម៉ែងឃាង យកពេលជូនកូនបំពេញបំណងហ្វឹកហាត់ជាមួយគ្រូមកពីសាលាបាល់ទាត់ MAN UTD
ក្នុងឱកាសនៃកម្មវិធីហ្វឹកហាត់បាល់ទាត់ជាមួយគ្រូជំនាញៗបាល់ទាត់កម្រិតពិភពលោកមកពី Manchester United Soccer School ដែលរៀបចំឡើងដោយ ធនាគារមេយប៊ែង និង ស.ស.យ.ក. រាជធានីភ្នំពេញ នៅទីលានហ្វឹកហាត់ បឹងកេត…
មេយប៊ែង និងស.ស.យ.ក. រាជធានីភ្នំពេញ នាំយកគ្រូពីសាលាបាល់ទាត់ Manchester United ចែករំលែកមូលដ្ឋានគ្រឹះបាល់ទាត់ដល់កុមារនៅទីលានបឹងកេតហាយធិច
ធនាគារមេយប៊ែង និង ស.ស.យ.ក. រាជធានីភ្នំពេញ ក្នុងភាពជាដៃសហការបានរៀបចំកម្មវិធីហ្វឹកហាត់បាល់ទាត់ដែលមានវត្តមានគ្រូជំនាញៗបាល់ទាត់កម្រិតពិភពលោកមកពី Manchester United Soccer School ក្នុងការមកចែករំលែក និងបណ្តុះបណ្តាលបាល់ទាត់វគ្គខ្លីទៅដល់ក្មេងៗកម្ពុជា។ កម្មវិធីពិធីនេះធ្វើឡើងក្រោមអធិបតីភាព…
ក្លឹបបាល់ទាត់ល្បីឈ្មោះទាំង៥ ដែលធ្លាប់ជួបវិបត្តិហិរញ្ញវត្ថុនិងប្រកាសក្ស័យធន
បញ្ហាហិរញ្ញវត្ថុពិតជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ភាពចាំបាច់ទាំងមូលទាំងការចំណាយ ឬគ្រប់គ្រងចំណូលជាដើម។ សម្រាប់ក្លឹបបាល់ទាត់មួយប្រសិនជាមិនមានស្ថេរភាពហិរញ្ញវត្ថុនេះបានល្អនោះទេ ច្បាស់ណាស់ពិតជាជះផលមិនល្អទៅដល់ក្លឹប។ ស្ថានភាពទាំងនេះជារឿយៗកើតចេញពីការរួមបញ្ចូលគ្នានៃកត្តាផ្សេងៗ រួមមានការគ្រប់គ្រងមិនល្អ ការចំណាយហួសហេតុ ការពឹងផ្អែកលើប្រភពចំណូលដែលមិនអាចទ្រទ្រង់បាន និងវិបត្តិសេដ្ឋកិច្ចទូទៅ។ ទាំងនេះជាក្លឹប៥ក្នុងពិភពលោកដែលបានក្ស័យធន និងធ្លាប់ឆ្លងកាត់ភាពដ៏លំបាកមួយនេះកន្លងមក។ ក្លឹបបាល់ទាត់…
កីឡាការិនី រិទ្ធ ច័ន្ទនិមល ប្រធានក្រុមសៀមរាបនារីនិយាយដូច្នេះពេលប៉ះក្រុមចាស់ក្នុងរដូវកាលថ្មី
កីឡាការិនី រិទ្ធ ច័ន្ទនិមល ខ្សែប្រយុទ្ធស្លាបប្រចាំក្រុមសៀមរាបនារីក្រោយជួយក្រុមបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់នឹង ១ តតាំងនឹងក្រុមបឹងកេតនារីបានសម្តែងការខកចិត្តខ្លះជុំវិញការមិនអាចយក៣ពិន្ទុត្រឡប់ទៅទឹកដីខេត្តសៀមរាបវិញ។ ជាមួយគ្នាដែរ ក្នុងនាមជាអ្នកស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតដំបូងនេះពិតជាសប្បាយចិត្ត តែនិមលថាគេក៏ផ្តល់ការគោរពដល់បឹងកេត ព្រោះក៏ធ្លាប់ជាអតីតក្រុមដែលធ្លាប់បានរួមរស់ជាមួយគ្នាមួយរយៈផងដែរ។…
លោក ហោ ម៉ែងហៀង ខ្សែការពារក្រុមតាខ្មៅស្រុកយើង៖ លេងកីឡាដើម្បីសុខភាពរស់បានយូរ
លោក ហោ ម៉ែងហៀង សមាជិកនៃក្រុមបាល់ទាត់តាខ្មៅស្រុកយើងបានលើកឡើងជុំវិញដំណើរដើមច្បមនៃការចាប់ផ្តើមលេងបាល់ទាត់ដោយសារតែលោកមើលឃើញថាកីឡាមួយនេះផ្តល់នៅអត្ថប្រយោជន៍ជាច្រើនដូចជាជួយឱ្យមានសុខភាពមានភាពរឹងមាំ ជៀសឆ្ងាយពីការឈឺស្កាត់ផ្សេងៗ និងក៏បានជួយបង្កើនចំណងមិត្តភាពថ្មីៗថែមទៀត។ បុរសវ័យ៤១ឆ្នាំរូបនេះបន្តថាថ្វីបើលោករវល់ជាមួយនឹងមុខរបរប្រចាំថ្ងៃយ៉ាងណា ក៏លោកតែងតែឡីនៅពេលវេេលាជានិច្ចសម្រាប់ការមកលេងបាល់ទាត់ជាប្រចាំជាមួយក្រុមរបស់លោក។ យ៉ាងណាមិញលោកបុរសមានឈ្មោះហៅក្រៅថាតាគុយទាវខាងលើក៏លើកទឹកចិត្តខ្លាំងដល់មហាជនទាំងឡាយដែលមិនទាន់ចាប់ផ្តើមលេងកីឡាគួរនាំគ្នាចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីទទួលបាននៅសុខភាពល្អដូចជារូបលោកដែរ។ លោក ហោ…
ស.ស.យ.ក. រាជធានីភ្នំពេញ និងធនាគារមេយប៊ែង គ្រោងរៀបចំ Football Clinic លំដាប់អន្តរជាតិនៅពេលឆាប់ៗខាងមុខ
កាលពីពេលថ្មីៗនេះធនាគារ មេយប៊ែង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) លើកិច្ចសហការអភិវឌ្ឍកម្មវីធីពង្រឹងសិទ្ធិអំណាចយុវជន និងលើកកម្ពស់ការចូលរួមក្នុងសហគមន៍។ ដោយពិធីចុះហត្ថលេខានៃការយោគយល់នេះ ធ្វើឡើងក្រោមអធិបតីភាព លោក រ័ត្ន…
បើមានចំណុចប៉ុន្មាននេះបន្ថែមទៀត កយ សាលីម នឹងអាចក្លាយជាអ្នកចាំទីល្អបំផុតមួយ
វាគ្មិនប្រចាំកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី បានលើកឡើងមតិស្ថាបនាខ្លះៗទៅដល់អ្នកចាំទីក្រុមបឹងកេតកីឡាករ កយ សាលីម ដោយថារូបគេគួរតែពង្រឹងលើភាពនឹងនរនៃការចាំទីរបស់ខ្លួនបន្ថែមទៀត ការឈ្លាសវ៉ៃក្នុងការចាប់បាល់ ក៏ដូចជាការស្វែងយល់ពីស្ថានភាពការប្រកួត។…
