ខ្សែការពារ គឹម ចាន់ថេត ភ្នំពេញក្រោនទទួចមហាជនចូលរួមគាំទ្រការប្រកួតជម្រើសជាតិនារីកម្ពុជា

sok sovanpanha
26 មើល
0 នាទីអាន
- Advertisement -

ក្រោយជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិនារីកម្ពុជា២៣នាក់ចុងក្រោយត្រៀមសម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសកោះហ្គាំ ក៏ដូចជាការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup កីឡាការិនី គឹម ចាន់ថេត ខ្សែការពារក្រុមបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញភាពរីករាយដែលមានឈ្មោះលេងក្នុងក្រុមជម្រើសជាតិលើកនេះ។ លើសពីនេះទៀត ប្រធានក្រុមនារីភ្នំពេញក្រោនក៏បានបាននិយាយជំុំវិញស្ថានភាពក្រុមជម្រើសជាតិក្នុងរយៈពេលប្រមូលផ្តុំកន្លងមកនេះ។

ទន្ទឹមគ្នាដែរ កីឡាការិនីមកពីខេត្តបាត់ដំបងរូបនេះបានអំពាវវនាវដល់មហាជនពិសេសបងប្អូនអ្នកគាំទ្របាល់ទាត់ជាតិនាំគ្នាចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិនារីកម្ពុជាឱ្យបានច្រើនកុះករទាំងអស់គ្នា។ ក្នុងនោះសម្រាប់ខ្លួនផ្ទាល់បានបង្ហាញការប្តេជ្ញាចិត្តថានឹងខិតខំជួយក្រុមជម្រើសជាតិឱ្យទទួលបានលទ្ធផលគាប់ប្រសើរ។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុមជម្រើសជាតិនារីកម្ពុជាធ្វើការប្រកួតមិត្តភាពអន្តរជាតិដោយនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវជួបទល់នឹងក្រុមជម្រើសកោះហ្គាំ ហើយ ៤ថ្ងៃបន្ទាប់នឹងត្រូវប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G ៕