អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប លោក Ehab Galal បានទម្លាយឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Mohamed Salah លេងទាំងរបួស ក្នុងការប្រកួតដែលពួកគេទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួតជម្រុះ Africa Cup of Nations ទល់នឹងហ្គីណេកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា។
តារាឆ្នើមរបស់ Liverpool វ័យ២៩ឆ្នាំ Salah បង្ហាញខ្លួនក្នុងជម្រើស១១នាក់ក្នុងការប្រកួតបើកឆាកនៃពូល D សម្រាប់ក្រុមព្រះចៅផារ៉ាអុង ដែលទទួលជ័យជម្នះនៅកៀកនឹងចុងម៉ោង ក្នុងកីឡដ្ឋានអន្ដរជាតិ Cairo។