ថ្វីបើឈ្នះការប្រកួតបើកឆាកដំបូងនៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥-២៦ ទទួលបាន៣ពិន្ទុលេញសម្រាប់ក្រុមក៏ពិតមែន ប៉ុន្តែលោក Conor Nestor គ្រូបង្គោលក្រុមបឹងកេតបានថាក្រុមទាំងមូលនៅតែពុំទាន់ដល់ចំណុចមួយដែលនឹងធឹងនៅឡើយទេ ដោយលោកបានថាក្រុមនៅតែមានកង្វះខាតដែលត្រូវកែខៃបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងនានាក្នុងរដូវកាលនេះ។ យ៉ាងណា លោកក៏បានថាជ័យជំនះក្រៅដីជាមួយការរារាំងមិនឱ្យរបូតគ្រាប់បាល់របស់ក្រុមពិតជារឿងមួយដែលគ្រប់គ្នាចង់បាន។
គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបន្តថាលោកចាត់ទុក៣ប្រកួតដំបូងនៃលីគកំពូលនេះគឺជាការសង្កេតបន្ថែមលើគុណផលក្រុមទាំងមូល ក៏ដូចជាកីឡាករបរទេសថ្មីៗដែលនាំចូល ដើម្បីធ្វើយ៉ាងណារៀបចំប្រព័ន្ធលេងដ៏មានគុណភាពមួយ។
ទន្ទឹមគ្នា បុរសសញ្ជាតិអៀរឡង់រូបនេះក៏បានលើកឡើងពីការរៀបចំក្រុមទាំងមូល តាក់តិចផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនាចុងសប្តាហ៍នេះជំនួបដែលអ្នកគាំទ្របាល់ទាត់ខ្មែរដឹងថា THE CAMBODIAN CLASSIC MATCH តាមរយៈការអង្កេតពីរបៀបលេងរបស់ភ្នំពេញក្រោនដែលបានបង្ហាញ២ប្រកួតចុងក្រោយនេះ៕