Tag: បឹងកេត

ធ្លាប់របួសជើង៣ដង តែបានកម្លាំងចិត្តពីអ្នកទាំងនេះធ្វើឱ្យ កីឡាករ ឆេង ចន្ថា វិវត្តខ្លួនបោះជំហានឈានចូលក្លិបគីឡូជើងឯកមួយនៅកម្ពុជា

កីឡាករចំណូលថ្មីក្លិបបាល់ទាត់បឹងកេតអ្នកចាំទី ឆេង ចន្ថា ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports បានលើកឡើងពីដើមទងមុនក្លាយខ្លួនជាអ្នកចាំទីដូចសព្វថ្ងៃគឺបានឆ្លងកាត់ឧបសគ្គជាច្រើនមិនខុសអ្វីពីក្មេងៗកម្ពុជាជាច្រើននាក់ទៀតដែលស្រឡាញ់វិស័យកីឡាបាល់ទាត់នេះ។ ដោយអ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះបន្តថាឧបសគ្គធំទីមួយនោះគឺការមិនទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារ និងបញ្ហាការរងរបួសពីប្រភេទកីឡាដែលខ្លួនស្រឡាញ់មួយនេះ។ អ្នកចាំទីមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញបន្ថែមថាក្នុងអាជីពជាអ្នកចាំទីនេះរូបគេធ្លាប់រងរបួសជង្គង់ធ្ងន់ៗចំនួន៣លើកមកហើយទម្រាំមានឱកាសអាចឈានមកដល់ក្លិបបឹងកេតដូចពេលនេះ។ ដោយគេសង្កត់ធ្ងន់ថាការបានកម្លាំងចិត្តពីក្រុមគ្រួសារផ្ទាល់ដែលធ្លាប់តែហាមឃាត់ខ្លួននេះហើយ…

sok sovanpanha

ហេតុផលធំៗដែលនាំឱ្យអ្នកចាំទី ឆេង ចន្ថា ផ្លាស់ប្តូរមកចូលរួមជាមួយបឹងកេត

តាំងតែពីឆ្នាំ២០១៩ ក្រោយចាកចេញពីថ្នាលក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ឆេង ចន្ថា បានទៅរួមរស់ជាមួយក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យមករហូតដល់រដូវកាលឆ្នាំ ២០២៤-២០២៥នេះ ទើបរូបគេសម្រេចចិត្តផ្លាស់មកជាមួយបឹងកេត។ នៅពេលនេះកីឡាករវ័យ ២៥ឆ្នាំរូបនេះបានមកចូលរួមជាមួយបឹងកេតជាផ្លូវការសម្រាប់ត្រៀមខ្លួនក្នុងរដូវកាលថ្មីនាពេលខាងមុខ។ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ AMS…

sok sovanpanha

បឹងកេតបន្ថែមខ្សែប្រយុទ្ធថ្មី១រូបទៀតជម្រើសជាតិឡេសូតូមកពីតំបន់អាហ្វ្រិកខាងត្បូង សម្រាប់រដូវកាលថ្មី

ក្រោយពីប្រកាសផ្លូវការនាំចូលកីឡាករបរទេសថ្មី៣រួមមានកីឡាករ Sean Kelly, Louis Zabala, Louis Willy កាលពីពេលថ្មីៗ ពេលនេះក្លិបបាល់ទាត់បឹងកេតបានប្រកាសបន្ថែមនៅសមាជិកថ្មីមួយរូបទៀត លេងក្នុងតំណែងជាខ្សែប្រយុទ្ធកីឡាករ Thabiso Nelson…

sok sovanpanha

ត្រួសៗពីកីឡាករជនជាតិអូស្រ្តាលីថ្មីទី២របស់បឹងកេត

កីឡាករខ្សែបម្រើថ្មីរបស់ក្លិបបាល់ទាត់បឹងកេតថ្មីប្រវត្តិតស៊ូជាមួយវិស័យបាល់ទាត់មិនធម្មតាមែន ក្នុងរដូវកាលថ្មីនេះបឹងកេតបានរុះរើកីឡាករគួរឱ្យកត់សម្គាល់ ពិសេសបាននាំចូលខ្សែបម្រើថ្មីមួយរូបទៀតដែលមានសញ្ជាតិអូស្ត្រាលីគឺកីឡាករ Louis Zabala។ កីឡាករកម្ពស់១ម៉ែត្រ៨០ រូបនេះកើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០១ មានអាយុ២៤ឆ្នាំគិតត្រឹមឆ្នាំ២០២៥។ ថ្វីបើគ្រួសារជាត្រកូលកសិករនៅ Giru…

sok sovanpanha

ខ្សែការពារថ្មីបឹងកេតមានប្រវត្តិជោកជាំក្នុងបាល់ទាត់ស្កុតឡែន

កីឡាករ Sean Kelly កើតនៅថ្ងែទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គិតមកដល់ពេលនេះមានអាយុ ៣១ឆ្នាំ ដោយខ្សែការពារជំនាញជើងឆ្វេងរូបនេះផ្ដើមពីយុវជននៅក្រុម St. Mirren នឹងក៏បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមធំនារដូវកាល…

sok sovanpanha

គ្រូបង្គោលបឹងកេត៖ ពេលក្រុមឈ្នះ សូមសរសើរកីឡាករចុះព្រោះពួកគេខិតខំណាស់ តែបើចាញ់គឺយើងចាញ់ទាំងអស់គ្នា កុំដាក់បន្ទុកតែកីឡាករ

លោក Conor Nestor បាននិយាយលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកក្រោយទទួលបានការកើតសរសើរពីសំណាក់អ្នកគាំទ្រក្រុមបឹងកេត បន្ទាប់ពីក្រុមរហ័សនាមនាគខៀវក្រសោបបានជ័យជំនះផ្ទួនៗគ្នា ២ប្រកួតចុងក្រោយនេះ។ ដោយបុរសសញ្ជាតិអៀរឡង់បានលើកឡើងថា “ការសើរតែងតែល្អជាងការរិះគន់ ខ្ញុំពេញចិត្តចំពោះសន្តានចិត្តល្អរបស់អ្នក ខ្ញុំជឿជាក់នូវក្នុងអនាគតរួមគ្នារបស់ពួកយើង” ។ គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះបន្ថែមថា…

sok sovanpanha

វិន័យ និងការសហការគ្នាបានល្អយ៉ាងខ្លាំងរបស់បឹងកេត នៅទឹកដីព្រះខ័នរាជស្វាយរៀង

ក្នុងកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី វាគ្មិនប្រចាំកម្មវិធីបានលើកសរសើរចំៗជុំវិញតំបន់ការពាររបស់បឹងកេតក្នុងជំនួបតទល់នឹងព្រះខ័នរាជស្វាយរៀងជុំទី១នៃក្រុមកំពូលទាំង៦ដោយលោកមើលឃើញថាក្រុមបឹងកេតមានការខុសប្លែកពីប្រកួតកាលពីជុំធម្មតានៃលីគកំពូលកន្លងមក។ អតីតអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេ៤រដូវកាលជាប់គ្នាពានរង្វាន់ HUN SEN CUP បន្តថាគុណភាព…

sok sovanpanha

ធ្លាប់តែឃើញប្រកួតលើវាលស្មៅ មានអ្វីដល់មកចូលក្នុងវង់រាំគុណផលនៅតែមិនស្រុតចុះដដែល

ថ្នាក់ដឹកនាំ កីឡាករ ពិសេសកីឡាករបរទេសរបស់ក្លឹបបឹងកេតក្នុងឱកាសសង្រ្កាន្តបឹងកេតបានរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ៕

sok sovanpanha

វិភាគ បឹងកេត ទល់នឹង វិសាខា

ក្រុមការពារតំណែងជើងឯក បឹងកេត នឹងទទួលក្រុមកំពូលតារាង វិសាខា ក្នុងការប្រកួតក្របខណ្ឌកំពូលកម្ពុជា ២០២១ សប្ដាហ៍ទី១២ នៅថ្ងៃសៅរ៍ ទី ១១ ខែកញ្ញា នេះនាកីឡដ្ឋានខេមបូឌាអ៊ែវ៉េ…

Keller