ឫសគល់ដ៏ប្រពៃនៃការកកើតក្រុមបាល់ទាត់អិកស៍អូយូណាយធីត

sok sovanpanha
3 មើល
0 នាទីអាន

លោក ស៊ីណា គីម គ្រូជំនួយក្រុមបាល់ទាត់អិកស៍អូយូណាយធីតបានរៀបរាប់ពីដំណើរដើមទងនៃការកកើតក្រុមបាល់ទាត់មួយនេះទៅបានដូចបច្ចុប្បន្នក៏ព្រោះតែថ្នាក់ដឹកនាំក្រុមមួយនេះចង់រួមចំណែកនៃការអភិវឌ្ឍវិស័យមួយនេះនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន នឹងអាចទៅដល់កម្រិតមួយទៀត ដើម្បីធ្វើការប្រកួតប្រជែងលើកឆាកអន្តរជាតិ។

តាមការបញ្ជាក់ពីគ្រូជំនួយវ័យ៣១ឆ្នាំដដែលបានថាគោលដៅចម្បងៗដែលថ្នាក់ដឹកនាំបង្កើតក្រុមបាល់ទាត់មួយនេះក្នុងប្រទេសកម្ពុជាគឺដើម្បីសម្រួលទៅដល់យុវជន យុវតីកម្ពុជាដែលស្រឡាញ់បាល់ទាត់ តែខ្វះខាតមិនដឹងចូលរួមតាមរបៀបណា ដូច្នេះអិកស៍អូគឺជាជម្រើសមួយដ៏ល្អសម្រាប់ពួកគេតាមរយៈការបង្វឹកដោយមិនត្រូវចំណាយលើថ្លៃសិក្សាក្នុងសាលាបាល់ទាត់។

លើសពីគ្រូមានប្រភពពីខេត្តកណ្តាលរូបនេះក៏បានលើកឡើងពីសកម្មភាពមួយចំនួនរបស់ក្រុមបាល់ទាត់អិកស៍អូយូណាយធីតធ្វើការងារសង្គមតាមរយៈការបង្ហាត់បង្ហាញបាល់ទាត់ទៅដល់យុវតីនៅក្នុងមជ្ឍមណ្ឌល ដើម្បីឱ្យពួកគេទទួលបានបទពិសោធថ្មីៗជាមួយកីឡាបាល់ទាត់។

អិកស៍អូយូណាយធីតគឺជាក្រុមបាល់ទាត់មួយដែលបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុម TSL Football Foundation ដែលមានប្រភពពីហុងកុង៕