សមាជិកក្រុមបាល់ទាត់នារី TSL Football Foundation កីឡាការិនី Lanie Ortillo និងកីឡាការិនី Ingrid Tsang លើកឡើងស្រដៀងៗគ្នាថាក្រុម TSL Football Foundation រួមចំណែកលើកកម្ពស់វិសាលភាពការលេងបាល់ទាត់របស់នារីៗនៅហុងកុង ការផ្តល់ឱកាសបានទៅក្រៅប្រទេសនានាតាមរយៈកម្មវិធីបោះជំរំហ្វឹកហាត់ជាក់ស្តែងក្នុងប្រទេសកម្ពុជារយៈពេល ២សប្តាហ៍ ពិសេសការផ្តល់គ្រប់យ៉ាងនៃបាល់ទាត់មិនថាសម្ភារៈ ឬក្រុមគ្រូបង្វឹកកម្រិតអន្តរជាតិ។
ស្របគ្នាដែរនោះ កីឡាការិនី Ingrid Tsang ក៏បាននិយាយពីបទពិសោធនានារបស់ខ្លួនក្នុងការមកបោះជំរំហ្វឹកហាត់នៅកម្ពុជាលើកនេះ ដោយគេថាគ្រប់យ៉ាងនៅទីនេះពិតជាល្អមិនថាការទទួលបដិសណ្ឋារកិច្ចពីខាង Cambodia County Club និងការបានប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់នារីៗរបស់ប្រទេសកម្ពុជា៕