ក្លិប អាយអេសអាយ ដង្កោសែនជ័យ បន្ថែមដៃគូសហការ២ទៀត ដើម្បីពង្រឹងនិងពង្រីកវិសាលភាពមជ្ឈមណ្ឌលហ្វឹកហាត់របស់ខ្លួន

sok sovanpanha
5 មើល
0 នាទីអាន

ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ កាលពីពេលថ្មីៗបានរៀបចំពិធីចុះហត្ថលេខាលើភាពសហការជាដៃគូឧបត្ថម្ភ ២ក្រុមហ៊ុនបន្ថែមទៀត រួមមានក្រុមហ៊ុន ISI PARK និង ISI Building Solutions ដើម្បីផ្តោតលើការអភិវឌ្ឍទីលានហ្វឹកហាត់ស្តង់ដាមួយរបស់ក្លិបបាល់ទាត់មួយនេះ តាមការលើកឡើងរបស់លោក កាំង សេន ប្រធានក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ បានថាកិច្ចសហការគ្នាលើកនេះពិតជារឿងមួយដ៏ល្អ ព្រោះតែក្រុមហ៊ុនទាំងពីរមួយជាក្រុមហ៊ុនដែលផ្គត់ផ្គង់ជាទីតាំង និងមួយទៀតផ្តល់ជាគ្រឿងដែក ដែលសុទ្ធសឹងតែជាធាតុផ្សំដ៏សំខាន់ក្នុងការសាងសង់នៅទីលានហ្វឹកហាត់ស្តង់ដាមួយទៅបាន។

លើសពីនេះ ប្រធានក្លិបនិងក៏ជាកីឡាករម្ចាស់អាវលេខ ៩ប្រចាំក្រុមរហ័សនាមដំរីជ័យរូបនេះក៏បានគូសបញ្ជាក់បន្ថែមពីគម្រោងនៃការការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់មួយនេះដោយនឹងមាន ទីលានវាលស្មៅចំនួន៣តារាង ទីតាំងសម្រាប់ហ្វឹកហាត់កាយសម្បទាទំនើបមួយ ពិសេសនោះនាពេលអនាគតតាមការបញ្ជាក់ច្បាស់ៗរបស់លោកក្លិបអាចនឹងសាងសង់នៅកន្លែងស្នាក់នៅសម្រាប់យុវជនថ្នាលជាការសម្រួលដល់ការស្នាក់នៅនិងហ្វឹកហាត់៕