ភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ – ក្រុមហ៊ុន Bitget ដែលជាវេទិកា Universal Exchange (UEX) ដ៏ធំបំផុតរបស់ពិភពលោក បានបញ្ចប់តួនាទីរបស់ខ្លួនក្នុងនាមជាដៃគូផ្លូវការ នៃការប្រកួតកីឡាបាល់ទាត់យុវជន LALIGA Youth Tournament នៅកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី៦ ដល់ទី៧ ខែធ្នូ នៅមជ្ឈមណ្ឌលកីឡា AUPP ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រមូលផ្តុំធនធានទេព្យកោសលថ្មីថ្មោង ក្នុងវិស័យកីឡាបាល់ទាត់ មកពីទូទាំងប្រទេស ហើយនេះជាលើកទីមួយ ដែលក្របខ័ណ្ឌនៃការប្រកួតយុវជនរបស់ LALIGA ត្រូវបានរៀបចំ ឡើងនៅក្នុងប្រទេសកម្ពុជា។
ការប្រកួតនេះមានរយៈពេលពីរថ្ងៃ ដែលរៀបចំដោយ Elite Soccer Coaching Cambodia ដោយបាននាំយក ក្រុមបាល់ទាត់កំពូលៗចំនួន ១៦ក្រុម មកប្រកួតប្រជែងគ្នា ដោយរួមមានការប្រកួតជាប្រភេទ U12 និង U14។ ការចូលរួមរបស់ក្រុមហ៊ុន Bitget ឆ្លុះបញ្ចាំងពីភាពជាដៃគូជាសកលកាន់តែទូលំទូលាយរបស់ខ្លួនជាមួយ សម្ព័ន្ធ បាល់ទាត់លំដាប់ពិភពលោក LALIGA និងការប្តេជ្ញាចិត្តបន្តរបស់ខ្លួន ក្នុងការពង្រឹងសិទ្ធិអំណាចដល់យុវជន តាមរយៈការលេងកីឡា ការអប់រំ និងការទទួលបានឱកាស ក៏ដូចជាជួយយុវជនដើម្បី «សម្រេចក្ដីស្រមៃ» ទាំងក្នុង និងក្រៅទីលានប្រកួត។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់នេះ បានបញ្ចប់ទៅដោយក្រុម បាល់ទាត់បឹងកេត ដណ្តើមបានជើងឯក U12 រីឯក្រុម Solito Familia បានក្លាយជាក្រុមជើងឯក U14 ។
លោក Ignacio Aguirre ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Bitget បានមកចូលរួមដល់ទីក្រុងភ្នំពេញ ហើយបាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើការបង្កើនធនធានទេពកោសល្យនៅក្នុង ទីផ្សារដែលមានការលូតលាស់។ លោក Ignacio បានលើកឡើងថា៖ «ព្រឹត្តិការណ៍បែបនេះតំណាង នូវអត្ថន័យ លើសពីការប្រកួតប្រជែង។» លោកបានបន្ដថា៖ «ព្រឹត្តិការណ៍ទាំងនេះ បង្កើតឱកាសឱ្យ យុវកីឡាកររកឃើញនូវទំនុកចិត្ត ការងារជាក្រុម និងមហិច្ឆតារបស់ខ្លួន។ ការគាំទ្រការប្រកួតកីឡា បាល់ទាត់យុវជន LALIGA លើកដំបូងនៅក្នុងប្រទេសកម្ពុជា គឺជាផ្នែកមួយនៃគោលដៅកាន់តែទូលំទូលាយ ដើម្បីជួយគាស់កាយ នូវសក្តានុពលគ្រប់ទីកន្លែងដែលមាន – មិនថា តាមរយៈបាល់ទាត់ បច្ចេកវិទ្យា ឬ ការអប់រំនោះទេ។»
ការប្រកួតបាល់ទាត់នេះ បានក្លាយជាចំណុចទំនាក់ទំនងវប្បធម៌សម្រាប់សហគមន៍កាន់តែទូលំទូលាយ។ អ្នកតស៊ូមតិក្នុងស្រុក និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម រួមមាន កញ្ញា សារី សុវត្តី (បវរកញ្ញាពិភពលោក កម្ពុជាឆ្នាំ២០២១), DLOW, Sis Abby, Zenn28 ក៏ដូចជា Seng Hour, Sing Ny, Lee Xin, និង Thekhrypto បានចូលរួម ដើម្បីអបអរយុវជនជំនាន់ក្រោយ និងរំលេចនូវទិដ្ឋភាពដែលកំពុងរីកចម្រើន របស់ប្រទេសកម្ពុជា ក្នុងវិស័យកីឡា និងវប្បធម៌ឌីជីថល។ ការចូលរួមរបស់ពួកគាត់ គូសបង្ហាញពីសារៈសំខាន់ បែបវប្បធម៌នៃព្រឹត្តិការណ៍នេះ ដោយបានផ្សារភ្ជាប់ពិភពកីឡា និងសហគមន៍ឌីជីថល ដើម្បីអបអរសាទរ ដល់យុវជនកម្ពុជា។
ការប្រកួតនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ស្តង់ដារបាល់ទាត់យុវជនក្នុងតំបន់។ លោក Iván Codina នាយកគ្រប់គ្រង LALIGA ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានកត់សម្គាល់ថា៖ «ខ្ញុំមានមោទនភាព ដែលបាននាំយកការប្រកួតយុវជន LALIGA មកកម្ពុជាជាលើកដំបូង។ យើងប្តេជ្ញាគាំទ្របាល់ទាត់តាម មូលដ្ឋាន នៅទូទាំងពិភពលោក ហើយព្រឹត្តិការណ៍បែបនេះ ជួយពង្រឹងស្មារតីកីឡាបាល់ទាត់ក្នុងស្រុក និង បង្កើតឱកាសសម្រាប់ធនធានទេពកោសល្យវ័យក្មេងផងដែរ។»
លោក John McFarlane ប្រធានគ្រប់គ្រងទូទៅនៃ Elite Soccer Coaching Cambodia បានបន្ថែមថា៖ « យើងមានកិត្តិយសណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលើកដំបូងនេះ។ ដោយមានក្រុមបាល់ទាត់ ចំនួន ១៦ក្រុម ចូលរួមប្រកួតប្រជែងក្នុងរយៈពេលពីរថ្ងៃ ហើយព្រឹត្តិការណ៍នេះផ្តល់ឱ្យកីឡាករវ័យក្មេងនូវ ឱកាសពិសេសមួយ ដើម្បីសាកល្បងជំនាញរបស់ខ្លួន រៀនពីគ្នាទៅវិញទៅមក និងបង្ហាញពីភាពស៊ីជម្រៅ នៃធនធានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។»ការចូលរួមរបស់ក្រុមហ៊ុន Bitget បង្ហាញឱ្យឃើញពីការចាប់អារម្មណ៍បន្តរបស់ខ្លួន ក្នុងការជំរុញឥទ្ធិពល ជាក់ស្តែងអមនឹងភាពជាដៃគូសកល។ ក្នុងនាមជាវេទិកា Universal Exchange ក្រុមហ៊ុន Bitget បន្តកសាង ទំនាក់ទំនងរវាងបច្ចេកវិទ្យា វប្បធម៌ និងសហគមន៍ ដោយធានាថាការបោះជំហាន ជាសកលរបស់ខ្លួន ក៏រួម ចំណែកដល់វឌ្ឍនភាពក្នុងស្រុកផងដែរ។





