ទើបតែផ្តួលកីឡាករភូមាឱ្យបោះបង់ការប្រកួតក្នុងទឹក១ កាលពីចូលឆ្នាំខ្មែរថ្ងៃទី១ថ្មីៗ នៅសប្តាហ៍នេះ ធន់ អៀងឡៃ ត្រូវធ្វើការធ្ងន់ក្នុងជំនួបប៉ះខ្លាចាស់ថៃ កាំឡៃយុគ ដែលជើងខ្លាំងគុនខ្មែរលំដាប់ៗជួរមុខគីឡូ ៦០ មិនងាយនឹងយកឈ្នះ។ ប៉ុន្តែសម្រាប់អ្នកប្រដាល់មានប្រភពពីកំពង់ឆ្នាំងអះអាងថាស្គាល់អំពីសមត្ថភាពរបស់កាំឡៃយុគច្បាស់ ដែលជាកីឡាប្រភេទតាន់ អំណត់ និងកីឡាក្បាច់។
អៀងឡៃ បន្ថែមថាក្នុងជំនួបនៅ PNN សប្តាហ៍នេះ នឹងផ្តោតលើវិធីសាស្រ្តវ៉ៃយកពិន្ទុ ព្យាយាមចេញចូលឱ្យបានច្រើន តែគេថាបើមានឱកាសត្រូវផ្តាច់បានក៏មិនទុកត្រាំត្រែងយូរដែរ។
កីឡាកររហ័សនាមមនុស្សស្ពាន់ ធន់ អៀងឡៃ ប្រកួតចុងក្រោយរបស់ខ្លួនធ្វើបានយ៉ាងល្អ ដោយគេបានទាត់បំបែកកង់កីឡាករភូមា សូវ កូឡូ មិនអាចបន្តការប្រកួតបានត្រឹមទឹកទី១៕