ថ្មីៗនេះសាលាវិទ្យាល័យឯកជនកំពង់កែសដែលជាសាលាមួយដែលបណ្តុះបណ្តាលទាំងអក្សរខ្មែរ និងអក្សរឥស្លាម បានរៀបចំកម្មវិធីកីឡាប្រចាំឆ្នាំ MIS SPORT DAYS 2026 ចាប់ពីថ្ងៃទី ២៧-២៩ ខែ មេសា ឆ្នាំ ២០២៦ ដែលមានការប្រកួតបាល់ទាត់ វាយសី និងប៉េតង់ បានបើកវគ្គការប្រកួតនៅព្រឹកមិញនេះ។
បើតាមការឱ្យដឹងពីសាលាការប្រកួតបានរៀបចំជារៀងរាល់ឆ្នាំក្រោមការឧបត្ថម្ភរបស់សាលាព្រមទាំងមហាជនដើម្បីបង្កើតបរិយាកាសរីករាយ បង្កើតភាពស្នឹទ្ធស្នាលតាមរយះកីឡា និងបំផុសបំផុលអោយយុវជនសិក្សានុសិស្សមកលេងកីឡា ចៀងឆ្ងាយពីគ្រឿងញៀន។
