ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ កំពុងតែមានភាពការចាប់អារម្មណ៍ខ្លាំង ខណៈក្លិបធំៗនៅ Premier League ចាប់ផ្តើមរៀបចំផែនការរៀងៗខ្លួន។ យោងតាមប្រភពពី BBC Sport ព័ត៌មានលេចឮចុងក្រោយបានបង្ហាញពីការចរចាសំខាន់ៗមួយចំនួន៖
១. ការវិលត្រឡប់របស់ John Stones មកកាន់ទឹកដី Goodison Park?
ក្លឹបតោខៀវ Everton ត្រូវបានគេរាយការណ៍ថា បានបើកការចរចាជាមួយខ្សែការពារសញ្ជាតិអង់គ្លេស John Stones អំពីលទ្ធភាពនៃការវិលត្រឡប់មកកាន់ក្លិបចាស់វិញ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានរំពឹងថានឹងចាកចេញពី Manchester City នៅរដូវក្តៅនេះ ដែលវាអាចជាការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ Everton។
២. Manchester United រក្សាទុកគ្រាប់ពេជ្រ Amad Diallo
ទោះបីជាមានពាក្យចចាមអារ៉ាមពីការចាកចេញក៏ដោយ ក្លិបបិសាចក្រហម Manchester United បានច្រានចោលរាល់ការលើកឡើងដែលថា ខ្សែប្រយុទ្ធស្លាបសញ្ជាតិកូដឌីវ័រ Amad Diallo នឹងត្រូវអនុញ្ញាតឱ្យចាកចេញ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ នៅតែស្ថិតក្នុងផែនការរយៈពេលវែងរបស់ក្លិបដដែល។
៣. កីឡាករវ័យក្មេង និងកីឡាករសំខាន់ៗផ្សេងទៀត
- Newcastle United: កំពុងឈានដល់កិច្ចព្រមព្រៀងបន្តកុងត្រារយៈពេលវែងជាមួយខ្សែបម្រើវ័យក្មេង Lewis Miley (២០ ឆ្នាំ) ដើម្បីរក្សារូបគេឱ្យនៅទឹកដី St James’ Park។
- Arsenal & Liverpool: កំពុងចាប់អារម្មណ៍លើខ្សែការពារស្លាបសញ្ជាតិអ៊ីតាលី Andrea Cambiaso របស់ Juventus ដែលអាចនឹងត្រូវដាក់លក់ក្នុងតម្លៃសមរម្យ។
- Atletico Madrid: នៅតែបន្តតាមដានខ្សែបម្រើ Joao Gomes របស់ Wolves ប៉ុន្តែពួកគេនឹងមិនផ្តល់តម្លៃលើសពី ៤៧ លានដុល្លារឡើយ។
- Bailey Rice: ខ្សែបម្រើស្កុតឡេនវ័យ ១៩ឆ្នាំរូបនេះត្រៀមចាកចេញពី Rangers នៅរដូវក្ដៅនេះ ហើយ Aston Villa គឺជាក្លឹមមួយក្នុងចំណោមក្លឹប Premier League ដែលចាប់អារម្មណ៍ក្នុងការនាំយករូបគេចូលរួមក្រុម។
៤. ព័ត៌មានគ្រូបង្វឹក និងការផ្លាស់ប្តូរផ្សេងៗ
Liverpool ត្រូវបានគេរាយការណ៍ថា បានទាក់ទងទៅកាន់ Real Madrid ដើម្បីសាកសួរព័ត៌មានបន្ថែមពី Xabi Alonso ខណៈដែលពួកគេកំពុងពិចារណាស្វែងរកអ្នកចាត់ការទូទៅដែលមានសក្តានុពលសម្រាប់ពេលអនាគត។ ដោយឡែក ក្លិប Ipswich Town ក៏កំពុងរៀបចំបញ្ជីឈ្មោះគ្រូបង្វឹកថ្មីផងដែរ ដើម្បីត្រៀមខ្លួនក្នុងករណីលោក Kieran McKenna ទទួលបានការផ្តល់ជូនពីក្លិបធំៗ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះព័ត៌មានចចាមអារ៉ាមទាំងនេះ?
