Skip to content
Mbappe ដូរពណ៌សក់ថ្មី រកបាន១គ្រាប់ម្នាក់ជាមួយ Kean ជួយ PSG ប្រដេញពិន្ទុ Lille
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mbappe ដូរពណ៌សក់ថ្មី រកបាន១គ្រាប់ម្នាក់ជាមួយ Kean ជួយ PSG ប្រដេញពិន្ទុ Lille

ខ្សែប្រយុទ្ធ Kylian Mbappe បង្ហាញពណ៌សក់ថ្មីខៀវជាមួយគ្រាប់បាល់១គ្រាប់ ស្របពេលក្រុមការពារជើងឯក Ligue 1: Paris St Germain ផ្ដួល Lorient ២-០។

ខ្សែប្រយុទ្ធឆ្នើមបារាំងវ័យក្មេងរូបនេះរកបានគ្រាប់បាល់ក្នុងនាទី៥១ ដោយស៊ុតប៉េណាល់ទី បន្ទាប់ពីត្រូវបានធ្វើឱ្យដួលក្នុងប្រអប់ដោយកីឡាករ Andrew Gravillon ដែលត្រូវបានបណ្ដេញចេញ។

ខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលីវ័យ២០ឆ្នាំ Moise Kean ដែលលេងក្រោមកិច្ចសន្យាខ្ចីពី Everton រកបានគ្រាប់ទី២ក្នុងនាទី៦១។

PSG ពេលនេះឡើងមកឈរលើ Lyon ដែលបានស្មើ២-២ជាមួយ Brest។ ក្រុមលោក Thomas Tuchel មាន៣១ពិន្ទុពី១៥ប្រកួត នៅក្រោមក្រុមកំពូលតារាង Lille ចំនួន១ពិន្ទុ, Lille ដែលបានឈ្នះ២-០នៅទឹកដី Dijon៕