បន្ទាប់ពីបានប្រលូកក្នុងកីឡារត់រយៈពេល៣ឆ្នាំ និងបានរត់លក្ខណៈ Fun Run ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ឬជាង១០គីឡូម៉ែត្រកន្លងមក កញ្ញា តាន់ អេលី បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយត្រៀមរត់លើចម្ងាយផ្លូវ២១គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍រត់ និង ដើរដើម្បីលើកកម្ពស់ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ)ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅកោះពេជ្រ និងកោះនរា។
អ្នកនិយមកីឡារត់រូបនេះបញ្ជាក់ថា ការឈានទៅចម្ងាយផ្លូវកាន់តែវែង ព្រោះចង់បានបទពិសោធថ្មីៗ។ ក្នុងនោះដែរ កញ្ញាក៏ត្រូវបន្ថែមការហ្វឹកហាត់ខ្លាំងជាងមុន។
កញ្ញា អេលី ប្រាប់ថា ការចូលលេងកីឡារត់ធ្វើឱ្យកញ្ញាទទួលបានសុខភាពល្អ និងទម្លាប់ល្អក្នុងការរស់នៅ៕
