ទម្លាប់សំខាន់ៗរបស់កូនខ្មែរបារាំង Lai Terence ដើម្បីបានលទ្ធផលល្អក្នុងកីឡារត់

0 នាទីអាន

Lai Terence គឺជាកីឡាកររត់កម្រិតខ្ពស់មួយរូប ឬ Elite Runner នៅកម្ពុជា និងបានជាប់ជម្រើសជាតិកម្ពុជាដែរ។
ស្ថិតក្នុងវ័យ២៩ឆ្នាំ កូនកាត់ខ្មែរបារាំងបានលេងកីឡារត់រយៈពេល១៥ឆ្នាំមកហើយ ដោយផ្ដើមពីការរត់លេងសប្បាយជាមួយមិត្តភក្ដិ។ ក្រោយមកគេក៏បានចូលរួមការរត់នានា និងថែមទាំងបានមករត់នៅកម្ពុជាយ៉ាងច្រើនកម្មវិធី ជាពិសេសលើចម្ងាយផ្លូវ១០គីឡូម៉ែត្រ។

Terence បច្ចុប្បន្នផ្ដោតលើការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដោយគេប៉ងចង់ឈ្នះមេដាយនៅស៊ីហ្គេម។

ជុំវិញការរក្សាគុណផលបានល្អក្នុងការប្រកួត១០ម៉ែត្រក្នុងស្រុក Terence ថ្លែងថា គេតែងតែរក្សាការខិតខំប្រឹងប្រែងហ្វឹកហាត់ សម្រាកបានគ្រប់គ្រាន់ និងទទួលបានម្ហូបអាហារល្អៗ។ ជាក់ស្ដែង មុនថ្ងៃប្រកួតរត់ គេតែងតែទទួលទានបាយ និងសាច់មាន់ ហើយចូលដំណេកនៅម៉ោង៨យប់។
ចំណែកមួយម៉ោងមុនប្រកួត គេតែងតែទទួលទានកាហ្វេមួយកែវ៕

TAGGED: