ធ្លាប់ធ្លាក់ក្នុងបញ្ហាផ្លូវចិត្តកាលឆ្នាំ២០២២ ពោលក្រោយវិបត្តិជំងឺកូវីដ១៩ យុវជន សុវណ្ណ ទេពា រំឭកពិតជាពេលវេលាដ៏ខ្មៅងងឹតមួយក្នុងជីវិត និងចង់គេចចេញពីអ្វីៗទាំងអស់។ ប៉ុន្តែបន្ទាប់ពីបានគិតពិចារណាឡើងវិញ កាលឆ្នាំ ២០២៤ គេបានសម្រេចចិត្តចូលហ្វឹកហាត់កីឡា ដោយជ្រើសរើសកីឡាប្រដាល់សកល ព្រោះមិនចង់ឱ្យខ្លួនទំនេរ និងយល់ថា ការលេងកីឡាមួយនេះអាចរំសាយអារម្មណ៍ឱ្យធូរស្រាលវិញបាន។
ដោយសារតែមានបទពិសោធជូរចត់ដោយខ្លួនឯង យុវជនវ័យ២៦ឆ្នាំរូបនេះបានផ្ដាំផ្ញើដល់មនុស្សគ្រប់រូប កុំឱ្យធ្លាក់ក្នុងវិបត្តិដូចខ្លួន និងឆ្លៀតពេលលេងកីឡាឱ្យបានច្រើន។
តាមពិតទៅ សុវណ្ណ ទេពា ក៏ធ្លាប់ហ្វឹកហាត់កីឡាហែលទឹកតាំងពីតូចៗ និងបានប្រកួតប្រជែងផងដែរដល់អាយុ១៨ឆ្នាំ ក៏បានផ្អាក ព្រោះត្រូវប្រលងបាក់ឌុប។
បច្ចុប្បន្ន ទេពា ជាអ្នកទទួលគម្រោងផ្នែកស្ថាបត្យកម្ម ជាគ្រូបង្វឹកហែលទឹក និងមានការងារជាច្រើនទៀត៕
