ក្នុងនាមជាម្ចាស់មេដាយមាសកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីកាលពីឆ្នាំ២០២៤ កីឡាករជួរមុខកម្ពុជា ឃឿន ប៊ុនឡុង អះអាងថា បានប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងទ្វេដង ដើម្បីប៉ងរក្សាតំណែងជើងឯករបស់ខ្លួនឱ្យបានសម្រេច។
កីឡាករជម្រើសជាតិកម្ពុជាថ្លែងបែបនេះក្នុងឱកាសដែលរូបគេត្រូវចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី អំឡុងខែសីហា ខាងមុខ។
គួរដឹងដែរថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា ប្រមាណ៤០នាក់នឹងចូលរួមការប្រកួតដ៏ធំ ដែលក្នុងនោះក៏មានធនធានយុវជនថ្នាលផងដែរ៕
