អស់រយៈពេលប្រមាណមួយឆ្នាំហើយ ដែលកុមារី ស៊ីឡាង សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាព្រះនរោត្តម បានចំណាយពេលហ្វឹកហាត់កីឡាប្រដាល់សកលយ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការដើរចូលវិស័យកីឡាក្រោមការជំរុញពីអ្នកម្ដាយនេះ គឺដើម្បីទទួលបានសុខភាពល្អ រាងកាយមាំមួន និងចេះក្បាច់គុនការពារខ្លួន។ទោះបីជាការហ្វឹកហាត់ដំបូងៗមានភាពលំបាក និងហត់នឿយខ្លាំង រហូតចំណាយពេលជាងមួយខែទើបអាចសម្របខ្លួនបាន ប៉ុន្តែកុមារីរូបនេះមិនដែលបោះបង់ឡើយ។
ជាលទ្ធផល ក្នុងពេលឆាប់ៗនេះ ស៊ីឡាង នឹងត្រូវឡើងប្រកួតជាផ្លូវការលើកដំបូង បង្ហាញខ្លួននៅលើសង្វៀនប្រចាំខែ Dragon the Golden Ring ជាមួយការប្ដេជ្ញាចិត្តខ្ពស់ថានឹងប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះ។
គោលដៅធំបំផុតរបស់កុមារី
ស៊ីឡាង គឺអភិវឌ្ឍខ្លួនឱ្យក្លាយជាកីឡាការិនីឆ្នើម និងជាធនធានដ៏រឹងមាំសម្រាប់តំណាងឱ្យក្រុមជម្រើសជាតិនាពេលអនាគត។
