មិនថយដៃឡើយ! អត្តពលិក ITF កម្ពុជា ថែមម៉ោងហ្វឹកហាត់កាន់តែច្រើនមុនទៅប្រជែងមេដាយអាស៊ីនៅម៉ុងហ្គោលី

0 នាទីអាន

ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា បង្កើនការហ្វឹកហាត់កាន់តែខ្លាំងត្រៀមប្រជែងមេដាយឱ្យបានច្រើនសម្រាប់ជាតិក្នុងព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ក្នុងខែសីហា នៅប្រទេសម៉ុងហ្គោលី។ នេះជាការថ្លែងរបស់កីឡាករ សុខ ស៊ូណាម។

សម្រាប់ការចូលរួមការប្រកួតដ៏ធំប្រចាំទ្វីបនេះ ម្ចាស់ខ្សែក្រវាត់ខ្មៅ២ដាន់ថ្លែងថា បានប្រឹងប្រែងហ្វឹកហាត់ដុសខាត់សមត្ថភាពយ៉ាងខ្លាំងក្លា។

គួរដឹងដែរថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា ប្រមាណ៤០នាក់នឹងចូលរួមការប្រកួតដ៏ធំ ដែលក្នុងនោះក៏មានធនធានយុវជនថ្នាលផងដែរ៕