លោក គៀង សាម៉ន ជាគ្រូបង្វឹក កីឡាករ Lai Terence និង កីឡាការិនី កាន់ ស្រីរ័ត្ន ទទួលបានថវិកាលើកទឹកចិត្តពីអ្នកស្រលាញ់កីឡារត់នៅកម្ពុជា ក្រោយចប់បេសកកម្មព្រឹត្តិការណ៍កីឡាអាស៊ី ២០២៦ នៅ Aichi Nagoya ប្រទេសជប៉ុន ថ្មីៗនេះ។
ឯកឧត្ដម ប៊ួនហ៊ីង សុធីយ៉ា នាយករងកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ មានប្រសាសន៍ថវិកាលើកទឹកចិត្តនេះទទួលបានពីក្រុម KKRC ក្រុមរត់ ក្រុមរំពេ ក្រុមស្ថានីយចេក ក្រុមបូកគោវិលល្ងាច ក្រុមកាំកូចម្រុះ និងក្រុមកីឡារត់ជាច្រើនទៀត។
លោក គៀង សាម៉ន គ្រូបង្វឹកក្រុមជម្រើសជាតិបានថ្លែងអំណរគុណដល់ក្រុមរត់ទាំងអស់ចំពោះការលើកទឹកចិត្តដ៏សំខាន់នេះ។
ឯកឧត្ដម ប៊ួនហ៊ីង សុធីយ៉ា មានប្រសាសន៍ថា ក្រៅពីការប្រគល់ថវិកានេះ ក៏នឹងមានសកម្មភាពជាច្រើនដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកជាតិ៕
