ស្ត្រីមិនបោះបង់​ ឆន្ទៈតស៊ូរបស់ស្ត្រី! Park Seoyeon ចែករំលែកអារម្មណ៍ពិត ក្រោយរត់បញ្ចប់ 42km ទាំងមានបញ្ហាសុខភាព

0 នាទីអាន

កីឡាការិនី Park Seoyeon តំណាងឱ្យក្រុមរដ្ឋបាលស្រុក Hapcheon បានបង្ហាញស្មារតីតស៊ូយ៉ាងអស្ចារ្យ ក្នុងព្រឹត្តិការណ៍កីឡាជាតិកូរ៉េខាងត្បូង (National Sports Festival) លើកទី១០៧ នៅកោះជេជូ ដោយបានរត់បញ្ចប់វិញ្ញាសាម៉ារ៉ាតុងពេញលេញ (42.195km) ផ្នែកនារី ក្នុងថេរវេលា ២ម៉ោង ៤៨នាទី និង ៥១វិនាទី ដណ្តើមបានចំណាត់ថ្នាក់លេខ ៧។

ថ្វីត្បិតតែនេះជាការប្រកួតរត់ម៉ារ៉ាតុងចម្ងាយឆ្ងាយលើកដំបូងរបស់នាងនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង គឺការជះឥទ្ធិពលនៃស្មារតីមិនបោះបង់។ នាងបានទម្លាយលើបណ្តាញសង្គមថា នៅត្រង់ចំណុច ២៥ គីឡូម៉ែត្រ នាងបានជួបប្រទះនូវបញ្ហាសុខភាពស្ត្រីភ្លាមៗរួមជាមួយផ្លូវរត់ដែលមានទួលកម្ពស់ខ្ពស់ៗ បង្កជាការឈឺចាប់យ៉ាងខ្លាំង។

ទោះជាយ៉ាងណា កីឡាការិនី Park Seoyeon បានបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់បោះបង់ណាស់ ប៉ុន្តែខ្ញុំចង់រក្សាសន្យាចំពោះខ្លួនឯងថា នឹងមិនបោះបង់ជាដាច់ខាត។ លើកក្រោយ ខ្ញុំនឹងត្រឡប់មកវិញជាមួយនឹងទម្រង់លេងដែលកាន់តែល្អប្រសើរជាងនេះ!»​។

TAGGED: