មកដឹងមូលហេតុនៃការទាញដៃ ជើងឱ្យត្រង់ ពេលកម្ដៅសាច់ដុំក្នុងកីឡាតេក្វាន់ដូ WT

0 នាទីអាន

ពេលកម្ដៅសាច់ដុំម្ដងៗក្នុងកីឡាតេក្វាន់ដូ WT មិនត្រឹមតែមានការរត់ចុះឡើងប៉ុណ្ណោះ តែក៏មានការទាញដៃ ទាញជើងឱ្យត្រង់ទៀតផង។

លោក អោក សុវណ្ណារ៉ា ជាគ្រូបង្វឹកមួយប្រចាំខេមរសហព័ន្ធតេក្វាន់ ថ្លែងថា ការកម្ដៅសាច់ដុំក្នុងកីឡាតេក្វាន់ដូ មានកម្រិតដូចជាការរត់ ហើយការទាញដៃ ទាញជើង ជាកម្រិតបន្ទាប់ទៀតដើម្បីជួយដល់ចលនានៃការទាត់ ឱ្យបានខ្ពស់។

លោក អោក សុវណ្ណារ៉ា ក្រោយការហ្វឹកហាត់ក៏ទាមទារឱ្យមានការសម្រួលសាច់ដុំដើម្បីបញ្ចៀសបញ្ហារបួសនានា៕