Inside Flow គឺជាទម្រង់កីឡាយោគៈ (Yoga) ដ៏ទំនើប និងមានភាពរស់រវើកមួយ ដែលរួមបញ្ចូលគ្នារវាង ចលនាយោគៈ (Vinyasa Flow) និង ចង្វាក់ភ្លេង។ មិនដូចយោគៈបែបប្រពៃណីដែលផ្តោតលើភាពស្ងប់ស្ងាត់ ឬការរក្សាទម្រង់យូរនោះទេ Inside Flow ប្រៀបដូចជាការ «រាំនៅលើកម្រាលយោគៈ» ដែលចលនានីមួយៗត្រូវបានរៀបចំឱ្យស៊ីគ្នាជាមួយនឹងចង្វាក់ភ្លេង ឬអត្ថន័យនៃបទចម្រៀង។
អ្នកគ្រូ សែ សុភីន ជាគ្រូបង្វឹកយោហ្គាមួយរូបថ្លែងថា ក្បាច់ inside flow នេះជួយកាត់បន្ថយស្ត្រេស ធ្វើឱ្យរាងកាយមានតុល្យភាព និងជួយដល់ភាពចងចាំ។
បច្ចុប្បន្ន អ្នកគ្រូ សែ សុភីន បច្ចុប្បន្នកំពុងកីឡាយោគៈនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក កោះនរា និងបណ្ដាក្លិបមួយចំនួនទៀត៕
