Columbus Crew គ្រងតំណែងជើងឯក MLS Cup បន្ទាប់ពីយកឈ្នះ Seattle Sounders ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០ បើទោះបីជាកីឡាករសំខាន់ៗមួយចំនួនអវត្តមានដោយសារឆ្លងកូវីដ១៩។
កីឡាករសំខាន់បំផុតពីររូបរបស់ Columbas គឺ Darlington Nagbe និង Pedro Santos បានខកខានចូលរួមការប្រកួតនេះ ដោយសារពួកគេឆ្លងវីរុសកូរ៉ូណា ប៉ុន្ដែពួកគេនៅតែអាចយកឈ្នះក្រុមការពារជើងឯក Seattle Sounders បាន។
ខ្សែបម្រើអាហ្សង់ទីន Lucas Zelarayan រកបាន២គ្រាប់សម្រាប់ Columbas នៅនាទីទី២៥ និង ៨១ ហើយ Derrick Etienne រកបានមួយគ្រាប់ផងដែរ នៅនាទីទី៣១ ដែលធានាជ័យជម្នះសម្រាប់ ក្រុមដែលមានមូលដ្ឋាននៅរដ្ឋអូហាយ៉ូ ក្នុងការក្លាយជាជើងឯក MLS Cup លើកទី២ នៅក្នុងប្រវត្តិសាស្ដ្រពួកគេ ក្រោយធ្លាប់ឈ្នះម្ដងកាលពីឆ្នាំ ២០០៨៕