ខ្សែប្រយុទ្ធវ័យក្មេងព័រទុយហ្គាល់ Rafael Leao ស៊ុតបញ្ចូលទីឮយ៉ាងលឿនបំផុតក្នុងប្រវត្តិសាស្ត្រ Serie A ដោយប្រើពេល៦វិនាទីប៉ុណ្ណោះ អំឡុងជ័យជម្នះ២-១របស់ AC Milan នៅទឹកដី Sassuolo កាលពីថ្ងៃអាទិត្យទី២០ខែធ្នូឆ្នាំ២០២០។
កីឡាករវ័យ២១ឆ្នាំរូបនេះទទួលបាល់បញ្ជូនពី Hakan Calhanoglu បន្ទាប់ពីកែបាល់ចាប់ផ្ដើមវគ្គទី១ភ្លាមៗ ដើម្បីទាត់បញ្ចូលទីក្រុម Sassuolo។
គ្រាប់បាល់នេះបានបំបែកឯតទគ្គកម្មចាស់របស់ Paolo Poggi ដែលប្រើពេល៨.៩វិនាទីដើម្បីស៊ុតបញ្ចូលទី Fiorentina សម្រាប់ Piacenza។
AC Milan ពេលនេះមិនទាន់ចាញ់ឡើយក្នុងលីគកំពូលអ៊ីតាលីរដូវកាល២០២០-២១ និងកំពុងនាំមុខនៅកំពូលតារាង ១ពិន្ទុលើ Inter Milan។
ដោយឡែក សូមជម្រាបថា គ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League របស់អង់គ្លេសវិញ គឺ៧.៦៩វិនាទី ធ្វើបានដោយ Shane Long សម្រាប់ Southampton ទល់នឹង Watford កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩៕