Skip to content
អតីតសមាជិក Everton ២នាក់រកបានគ្រាប់ជួយ PSG ឈ្នះ៤-០តែបន្តឈរលេខ៣ក្នុង Ligue 1
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

អតីតសមាជិក Everton ២នាក់រកបានគ្រាប់ជួយ PSG ឈ្នះ៤-០តែបន្តឈរលេខ៣ក្នុង Ligue 1

ក្រុម Paris St Germain ឈ្នះ៤-០លើ Strasbourg យប់ថ្ងៃពុធទី២៣ខែធ្នូឆ្នាំ២០២០ តែបន្តឈរលេខរៀងទី៣ក្នុងតារាង Ligue 1 ដោយនៅក្រោមក្រុមទើបឡើងកំពូលតារាង Lyon ចំនួន១ពិន្ទុ ក្រោយប្រកួត១៧លើកដូចគ្នា។

ខ្សែការពារវ័យ១៨ឆ្នាំ Pembele រកបានគ្រាប់ដំបូងក្នុងអាជីពសម្រាប់ PSG ក្នុងនាទី១៨ដោយថែមបាល់ឡង សល់ពីការស៊ុតរបស់ Angel Di Maria។

ការប្រកួតចាយពេលដល់នាទី ៧៩ទើបមានគ្រាប់បាល់បន្ត រកបានដោយ Kylian Mbappe ពែនបញ្ចូលទី។ រួចអតីតខ្សែបម្រើការពារ Everton: Idrisse Gueye ស៊ុតពីចម្ងាយយ៉ាងស្អាតក្នុងនាទី៨៨ មុនពេលខ្សែប្រយុទ្ធដែលលេងលើកិច្ចសន្យាខ្ចីពី Everton គឺ Moise Kean រកបានគ្រាប់ចុងក្រោយក្នុងនាទី៩០+១។

PSG ដែលគ្មាន Neymar ដោយសាររបួសកជើង ពេលនេះមាន៣៥ពិន្ទុពី១៧ប្រកួត ឈរលេខរៀងទី៣ ស្របពេល Lyon មាន៣៦ពិន្ទុ ក្រោយផ្ដួល Nantes ហើយរុញ Lille ដែលមាន៣៦ពិន្ទុដែរនោះក្រោយឈ្នះ Montpellier ៣-២ ឱ្យធ្លាក់មកលេខ២វិញ។

លីគកំពូលបារាំងនឹងសម្រាករដូវរងារហូតដល់ថ្ងៃទី៦ខែមករាឆ្នាំ២០២១ទើបបន្តប្រកួតវិញ៕