Lionel Messi រកបាន២គ្រាប់ម្នាក់ឯងពេល Barcelona ឈ្នះ៣-២លើ Athletic Bilbao យប់ថ្ងៃពុធទី៦ខែមករាឆ្នាំ២០២១ ហើយឡើងមកលេខរៀងទី៣ក្នុងក្របខ័ណ្ឌ La Liga។
ក្រុមម្ចាស់ផ្ទះ Bilbao បើកការនាំមុខយ៉ាងលឿន តាំងពីនាទីទី៣ដោយ Inaki Williams តែត្រូវបាន Pedri តែតតាមស្មើឱ្យ Barca ក្នុងនាទី១៤។
បន្ទាប់មក Messi ដែលស៊ុតបុករបាទី២ដងផងដែរនោះ ផ្ដើមស៊ុតឱ្យក្រុមលោក Ronald Koeman នាំមុខក្នុងនាទី៣៨ ដោយទទួលបាល់បញ្ជូនពីកែងជើង Pedri។ ក្នុងនាទី៦២ Messi ស៊ុតចូល១ជើងយ៉ាងខ្លាំងទៀតឱ្យក្រុម Barca កក់ក្ដៅក្នុងចិត្ត មុនពេល Iker Muniain ស៊ុតពីចម្ងាយចូលក្នុងនាទី៩០។
Barca ពេលនេះឡើងមកលេខ៣ក្នុង La Liga, នៅក្រោមក្រុមលេខ២ Real Madrid ចំនួន៥ពិន្ទុ និងក្រោមក្រុមកំពូលតារាង Atletico Madrid ចំនួន៧ពិន្ទុ តែក្រុមខាងក្រោយលេងតិចជាង២ប្រកួត។
សូមជម្រាបថា តាំងពីក្រោយចាញ់ Juventus ០-៣ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃទី៨ធ្នូឆ្នាំ២០២០មក Barca បានលេង La Liga ៧លើកចុងក្រោយមិនចាញ់ឡើយ ដោយឈ្នះ៥ ស្មើ២៕