Victoria និង David Beckham ធ្លាប់ឆ្លងវីរុសកូវីដ១៩ កាលពីដើមឆ្នាំនេះ ប៉ុន្តែពួកគេបានលាក់បាំងជិត។
សារព័ត៌មាន The Telegraph ឲ្យដឹងថាអតីតខ្សែបម្រើ Man UTD, មិត្តភក្តិសាច់ញាតិ និងបុគ្គលិកមួយចំនួនត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។ នៅពេលនោះពួកគេបានសម្រេចចិត្តរក្សារឿងនេះមិនឲ្យធ្លាយ។
ប្រភពដដែលសង្កត់ធ្ងន់ថា David Beckham និងភរិយាឆ្លងជំងឺនេះពេលចូលរួមពិធីជប់លៀងមួយនៅក្រុង Los Angeles អំឡុងខែមីនា។
បច្ចុប្បន្នក្រុមគ្រួសារអតីតកីឡាករជម្រើសជាតិអង់គ្លេសមិនទាន់ទម្លាយផ្លូវការពីរឿងនេះនៅឡើយទេ៕
ប្រភព ៖ telegraph.co.uk