កីឡាករ Real Madrid ម្នាក់ ទទួលបានដំណឹងថា នឹងក្លាយជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ

Narong
140 មើល
0 នាទីអាន

ខ្សែប្រយុទ្ធ Vincius Jr នឹងក្លាយជាម្ចាស់ពានកីឡាករល្អបំផុតប្រចាំឆ្នាំ Ballon d’Or នាខែតុលាខាងមុខនេះ យោងតាមប្រភពពីសារព័ត៌មាននៅអេស្ប៉ាញ។

កីឡាករជម្រើសជាតិប្រេស៊ីល បានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកជួយ Real Madrid ឈ្នះជើងឯក UEFA Champions League និង La Liga រដូវកាលមុន ហើយគេត្រូវបានចាត់ទុកថា ជាបេក្ខភាពជួរមុខក្នុងការប្រជែង Ballon d’Or។

សារព័ត៌មានអេស្ប៉ាញ MARCA បានរាយការណ៍ថា Vinicius ទទួលបានដំណឹងរួចមកហើយថា គេនឹងឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ។ កម្មវិធីប្រគល់ពាន Ballon ‘dOr នឹងធ្វើឡើង នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង។