លោក Fernando Roig ប្រធានក្លិប Villarreal ដែលត្រូវបានគេស្គាល់ថាជាមនុស្សនិយាយត្រង់ៗមិនរអា បានផ្ញើសារសម្ដីរង្កៀសចិត្តទៅកាន់លោក Florentino Perez ប្រធានក្លិប Real Madrid ចំពោះការពាក់ព័ន្ធរបស់បុរសខាងក្រោយនេះក្នុងការបង្កើតពាន European Super League។
លោក Roig និយាយថា៖ «គាត់(Perez)អាត្មានិយម, អាត្មានិយម និងកាន់តែអាត្មានិយម។ គាត់គិតតែពី Real Madrid មួយគត់។ រឿងអស់ទាំងនេះដែលមិនត្រូវបានសម្រេចចិត្តដោយផ្អែកលើស្មារតីកីឡាទេនោះ គឺជារឿងផ្ដេសផ្ដាស».
សម្ដីបកស្រាយរបស់លោក Perez ចំពោះការបង្កើតពាន ESL ថាដើម្បីសង្គ្រោះបាល់ទាត់ បានដុតកំហឹងមជ្ឈដ្ឋានបាល់ទាត់ទាំងមូល ទាំងអ្នកគាំទ្រ កីឡាករ គ្រូបង្វឹក រដ្ឋាភិបាល សហព័ន្ធនានា លីគធំៗទាំងឡាយ រួមទាំងប្រធានក្លិបនានាក្នុង La Liga ផងដែរ។
លោក Anil Murthy ប្រធានក្លិប Valencia ក៏បាននិយាយផងដែរថា៖ «បាល់ទាត់មិនស្លាប់ឡើយ ប៉ុន្តែ Super League ទៅវិញទេដែលនឹងរលំ»៕