កីឡាករ៣រូបនៅក្លិប៣ផ្សេងគ្នានឹងអវត្តមានពីការប្រកួត MCL សប្ដាហ៍នេះ

Sovann Tith
32 មើល
0 នាទីអាន

ខ្សែបម្រើ ស៊ុច រដ្ឋា ពីក្លិបគិរីវង់សុខសែនជ័យ, ខ្សែបម្រើ Andres Nieto ក្លិបភ្នំពេញក្រោន និងខ្សែប្រយុទ្ធ Cristiano Santos របស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹងមិនអាចចូលរួមការប្រកួតក្របខណ្ឌកំពូលកម្ពុជាសប្ដាហ៍នេះបានទេ ដោយសារទទួលបានកាតលឿង៣សន្លឹកដូចៗគ្នា។

ស៊ុច រដ្ឋា បានកាតលឿងពេលប៉ះណាហ្គាវើលដ៍ នៅថ្ងៃទី១៥ ខែមីនា, ជួបទ័ពថ្ងៃទី០១ ខែសីហា និងអង្គរថាយហ្គឺរ ថ្ងៃទី១៣ ខែកញ្ញា។ គិរីវង់ត្រូវប៉ះសូលទីឡូអង្គរ នៅថ្ងៃអាទិត្យទី២៧ ខែកញ្ញា។

ចំណែក Andres Nieto បានកាតលឿងក្នុងការប្រកួតអង្គរថាយហ្គឺរ ថ្ងៃទី១៥ ខែមីនា, ព្រះខ័នរាជស្វាយរៀង ថ្ងៃទី០៦ កញ្ញា និងវិសាខា ថ្ងៃទី១២ ខែកញ្ញា។ ភ្នំពេញក្រោនត្រូវប៉ះទ័ព ថ្ងៃទី២៦ ខែកញ្ញា។

សម្រា់ Cristiano បានកាតលឿងពេលប៉ះនគរបាលជាតិ ថ្ងៃទី២២ ខែសីហា, ណាហ្គាវើលដ៍ ថ្ងៃទី០៥ ខែកញ្ញា និងព្រះខ័នរាជស្វាយរៀង ថ្ងៃទី១៣ កញ្ញា។ គេត្រូវអវត្តមានពេលជួបភ្នំពេញក្រោន ថ្ងៃទី២៦ កញ្ញា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕