ក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗនឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករបាន២៦នាក់ក្នុងបញ្ជីចុងក្រោយរបស់ពួកគេសម្រាប់ពាន Euro 2020 ជំនួសឱ្យចំនួនជាធម្មតា២៣នាក់។
ការកែសម្រួលនេះត្រូវបានដាក់ចេញដើម្បីបន្ធូរបន្ថយភាពនឿយហត់លើកីឡាករ បន្ទាប់ពីរដូវកាលដ៏មមាញឹកជាមួយក្លិបនៅក្នុងសម័យរាតត្បាតដោយកូវីដ១៩នេះ។
លើសពីនេះ គ្រូបង្គោលជម្រើសជាតិនីមួយៗក៏អាចសម្របសម្រួលក្នុងក្រុមបានផងដែរ ប្រសិនមានករណីឆ្លងកើតឡើងអំឡុងព្រឹត្តិការណ៍។
សេចក្ដីសម្រេចខាងលលើរបស់គណៈកម្មាធិការជម្រើសជាតិនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលបានធ្វើឡើងកាលដើមសប្ដាហ៍នេះ នឹងត្រូវយកទៅដាក់ឱ្យពិនិត្យនិងអនុម័តមួយដំណាក់កាលទៀត ប៉ុន្តែគេរំពឹងថានឹងគ្មាននរណាជំទាស់ឡើយ។
គណៈកម្មាធិការប្រតិបត្តិបទបញ្ជារបស់ UEFA ជាអ្នកទទួលខុសត្រូវអនុម័តការសម្រេចចិត្តក្នុងពេលបន្ទាប់នៃសប្ដាហ៍នេះ។
សូមជម្រាបផងដែរថា បទបញ្ជាដែលអនុញ្ញាតឱ្យក្រុមមួយផ្លាស់ប្ដូរកីឡាករបាន៥នាក់ក្នុងមួយប្រកួត ត្រូវបានអនុម័តរួចហើយ។
ការចុះឈ្មោះកីឡាករបើកដល់ថ្ងៃទី១ខែមិថុនា ខណៈព្រឹត្តិការណ៍ Euro 2020 ដែលមាន២៤ក្រុមប្រកួតក្នុងជុំផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី១១ខែមិថុនា៕