បើនិយាយពីជីវិតក្នុងវិស័យគុនខ្មែរ ទិត្យ សុវណ្ណគិរី អាចចាត់ទុកជាធនធានពោរពេញដោយបទពិសោធមួយរូប ទាំងការឡើងសង្វៀន និង ការបង្វឹក បើទោះបី ជាកេរ្តិ៍ឈ្មោះរបស់លោក មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយលើបណ្ដាញព័ត៌មានក្ដី។ បើនិយាយឲ្យស្រួលយល់ទៅ គឺលោកប្រៀបបានជា បុរសផ្ការីកបាំងស្លឹកក្នុងវិស័យគុនខ្មែរ។