ភ្នំពេញ៖ លោក កៅ និស្ស័យ គឺជាអតីតខ្សែបម្រើស្លាបឆ្វេងដ៏ឆ្នើមម្នាក់របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert ។
លោក កៅ និស្ស័យ ជាអតីតមិត្តរួមជំនាន់របស់លោក អៀង សាក់នីដា លោក មាស ចាន់ណា លោក រិទ្ធ ឌីកា លោក សំអែល ណាសា លោក អ៊ុង កនយ៉ានិត ជាដើម ដោយបានបង្ហាញខ្លួននាការប្រកួតវគ្គជម្រុះ World Cup កាលពីឆ្នាំ២០០១ ជាមួយចិន ឥណ្ឌូណេស៊ី និងម៉ាល់ឌីវ។
កាលចាប់ផ្តើមអាជីពជាលើកដំបូងក្នុងឆ្នាំ១៩៩៩ កៅ និស្ស័យ ក៏ធ្លាប់លេងជាមួយ លោក ហុក សុចិត្រា និងលោក ប្រាក់ សុវណ្ណារ៉ា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមផងដែរ។ ក្រោយ អតីតមិត្តរួមក្រុមរបស់លោកទាំងពីរនាក់ សុទ្ធតែមានប្រវត្តិធ្វើជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក កៅ និស្ស័យ ស្ថិតក្នុងចំណោមកីឡាករកម្ពុជាពីរនាក់ដំបូង ពោលគឺជាមួយលោក អ៊ុង កនយ៉ានិត ដែលបានក្របខណ្ឌកីឡាបាល់ទាត់នៅបរទេស ក្រោយសម័យសង្គ្រាម។ កាលណោះ និស្ស័យ និងយ៉ានិត ត្រូវបានគ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Fickert នាំទៅជាមួយក្រោយលោកចាកចេញពីជម្រើសជាតិកម្ពុជា ទៅដឹកនាំក្លិប Ang Giang FC នៃក្របខណ្ឌទី២របស់វៀតណាម ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥។
ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារអេអិមអេសស្ពតលោកបានផ្ដាំទៅកីឡាករជំនាន់ថ្មីកុំសប្បាយចាយពេលទទួលបានប្រាក់ខែខ្ពស់។
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក កៅ និស្ស័យជាមួយក្រុមការងារអេអិមអេសស្ពត៖