Skip to content
    ទំព័រដើម  »  កីឡាជាតិ

នាយកបច្ចេកទេសក្រុមកំពង់ចាមព្រលយផែនការបន្តបន្ទាប់ ក្រោយបញ្ចប់ភារកិច្ចពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ក្រោយមិនអាចបន្តដំណើរឡើងទៅវគ្គបន្ទាប់ក្នុង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ដោយបរាជ័យក្រោមស្នាដៃក្រុមបឹងកេតទាំងពីរជើងក្នុងលទ្ធផល ១៦ទល់នឹង១ លោក ងួន បូរី នាយកបច្ចេកទេសមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមបានលើកឡើងពីផែនការបន្ទាប់របស់ខេត្តកំពង់ចាមថាថ្នាក់ដឹកនាំខេត្តនឹងបន្តស្វែងរកធនធានកីឡាករល្អៗប្រចាំខេត្តបន្ថែមទៀតក្នុងន័យអភិវឌ្ឍសមាសភាពក្រុមត្រៀមខ្លួននារដូវកាលក្រោយទៀត។

ថ្នាក់ដឹកនាំវ័យ២៩ឆ្នាំដដែលបន្ថែមទៀតថាចក្ខុវិស័យរបស់ខេត្តកំពង់ចាមគឺ ចង់ផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាពឱ្យមានលទ្ធភាពអាចក្លាយខ្លួនជាជម្រើសខេត្ត ដែលជម្រុញចាញ់ពីកីឡាករតាមពានមហាជន និងការប្រកួតថ្នាក់ជាតិសិស្សកម្រិតមធ្យមសិក្សាជាដើម។

ជាមួយគ្នាដែរ បុរសមានមូលដ្ឋាននៅស្រុកកងមាសខាងលើបន្តថាសម្រាប់គុណផលរបស់ក្រុមកំពង់ចាម ពិសេសយុវជន លោកអាចវាយតម្លៃពីកម្រិតសមត្ថភាពរបស់កូនក្រុមលោកបានថាមានប៉ុន្មាននាក់ដែរ ដែលលេចធ្លោរនឹងអាចប្រឡូកក្នុងក្លឹបកម្រិតអាជីពទៅបានប្រសិនជាមានបន្តហ្វឹកហាត់ ឬមានការផ្តល់ឱកាសពីក្លឹបណាមួយនោះ។

លោក ងួន បូរី ក្នុងនាមជានាយកបច្ចេកទេសរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាមមិនអាចជួយខេត្តខ្លួនមានលទ្ធភាពឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ នេះបានោះឡើយ ក្រោយរងបរាជ័យពីសំណាក់ក្រុមបឹងកេតទាំងពីរជើង ពោលជើងទី១ចាញ់ក្នុងលទ្ធផល ១ទល់នឹង៨ និងបន្តបរាជ័យក្នុងជើងទី២ក្នុងលទ្ធផល ៨ ទល់នឹង ០ ទៀត៕