Messi នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរ ប្រសិនបើគ្មានព្រមព្រៀងកិច្ចសន្យាថ្មីជាមួយ Barca នៅពាក់កណ្ដាលយប់នេះ

Narong
16 មើល
0 នាទីអាន
- Advertisement -

កិច្ចសន្យារបស់តារាឆ្នើម Lionel Messi ជាមួយ Barcelona នឹងផុតកំណត់នៅពាក់កណ្ដាលយប់ថ្ងៃទី៣០ ខែមិថុនានេះហើយ ខណៈពុំទាន់មានលេចលឺដំណឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងស៊ីញ៉េកិច្ចសន្យាថ្មីនៅឡើយទេ។

ចាប់តាំងពីលោក Joan Laporta ត្រលប់មកកាន់តំណែងជាប្រធានក្លិប Barcelona ជាថ្មី គោលដៅចំបងរបស់ Barca គឺធ្វើយ៉ាងណាឱ្យ Messi ចុះហត្ថលេខាលើកុងត្រាថ្មី ប៉ុន្ដែមកទល់នឹងពេលនេះ ម្ចាស់ពាន Ballon d’Or ៦សម័យជាមួយក្លិបមិនទាន់មានការព្រមព្រៀងនៅឡើយ។