លោក មាស ចាន់ណា “៖អ្នកផ្ទះខ្ញុំយំពេញ​ផ្ទះបាត់ឆ្កែពីរក្បាល”

Sovann Tith
17 មើល
0 នាទីអាន
- Advertisement -

គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍ លោក មាស ចាន់ណា ប្រាប់ថា គ្រួសាររបស់លោកបានយំស្ដាយស្រណោះពេញផ្ទះ ក្រោយឆ្កែដែលខំចិញ្ចឹមបីបាច់ចំនួនពីរក្បាលបានបាត់នៅតាមផ្លូវទៅខេត្តកំពង់ស្ពឺ កាលថ្ងៃចន្ទ ទី១២ ខែតុលា។

ហេតុការណ៍នេះកើតឡើងក្រោយ លោក មាស ចាន់ណា ព្យាយាមជម្លៀស​សត្វចិញ្ចឹមទាំងពីរទៅស្រុក ព្រោះគេហដ្ឋាននៅភ្នំពេញត្រូវទឹកជន់លិចដោយសារភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ។ តែជាការគួរឲ្យស្ដាយ ពេលធ្វើដំណើរតាមផ្លូវ ឆ្កែទាំងពីរបានលោតចុះ ហើយក៏រកមិនឃើញតែម្ដង។

គ្រូបង្វឹកកាន់ A-License លម្អិតបែបនេះ “៖ចិញ្ចឹម៥ខែហើយ។ អាណិតវាណាស់! ខ្លាចវាងាប់ អ៊ីចឹងខំថា យកទៅស្រុកពីរបីថ្ងៃ ចាំទឹកស្រក សឹមយកមកភ្នំពេញវិញ ប៉ុន្តែពួកវាលោតចេញពីឡាន មិនដឹងដល់ណាណីទេ។ អ្នកផ្ទះយំពេញផ្ទះ។”

លោក មាស ចាន់ណា ក៏បានប្រកាសលើគណនី Facebook ផ្ទាល់ខ្លួនផងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕